Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:18 - ព្រះគម្ពីរខ្មែរសាកល

18 រួច​គាត់​ថា​: ‘អញ​នឹង​ធ្វើ​បែបនេះ គឺ​អញ​នឹង​រុះ​ជង្រុក​របស់អញ​ចេញ ហើយ​សាងសង់​ជង្រុក​ធំជាង រួច​ដាក់​អស់ទាំង​ស្រូវ​និង​ភោគទ្រព្យ​របស់អញ​នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 រួច​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល​ ហើយ​សង់​មួយ​ទៀត​ធំ​ជាង​នេះ​ ខ្ញុំ​នឹង​ទុក​ផល​ស្រូវ​ និង​របស់​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ទីនោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំ​ៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។

សូមមើលជំពូក ចម្លង




លូកា 12:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​?


សេដ្ឋីនោះ​ក៏​រិះគិត​ក្នុងចិត្ត​ថា​: ‘អញ​គ្មាន​កន្លែង​ដាក់​ភោគផល​របស់អញ​ទេ តើ​គួរ​ធ្វើ​ដូចម្ដេច​?’


បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។


“អ្នក​ដែល​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង តែ​មិនមែន​ជា​អ្នក​មាន​នៅចំពោះ​ព្រះ ក៏ដូច្នោះដែរ”។


ចូរ​ពិចារណា​អំពី​ក្អែក វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​ចិញ្ចឹម​ពួកវា​។ ចុះ​អ្នករាល់គ្នា​វិញ តើ​មានតម្លៃ​លើសជាង​បក្សាបក្សី​អម្បាលម៉ាន​ទៅទៀត​!


“ចៅក្រមនោះ​មិន​ព្រម​មួយរយៈ ប៉ុន្តែ​ក្រោយមក គាត់​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ទោះបីជា​អញ​មិន​កោតខ្លាច​ព្រះ ឬមិន​គោរព​មនុស្ស​ក៏ដោយ


បន្ទាប់មក ព្រះអម្ចាស់​មានបន្ទូលថា​៖“ចូរ​ស្ដាប់​អ្វីដែល​ចៅក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ​!


ប្រាជ្ញា​បែបនេះ មិនមែន​ចុះមក​ពីខាងលើ​ទេ គឺ​មកពី​ខាងលោកីយ៍ ខាងសាច់ឈាម និង​ខាងអារក្ស​វិញ​។


ឥឡូវនេះ​មក៍! ពួក​អ្នក​ដែល​និយាយថា “ថ្ងៃនេះ ឬ​ថ្ងៃស្អែក យើង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​នេះ ឬ​ទីក្រុង​នោះ ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ ទាំង​រកស៊ី​ឲ្យ​បានចំណេញ” អើយ​!


អ្នករាល់គ្នា​គួរតែ​និយាយ​ដូច្នេះ​វិញ​ថា​៖ “ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ យើង​នឹង​មានជីវិតរស់ ហើយ​ធ្វើ​ការនេះ ឬ​ធ្វើ​ការនោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម