Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:11 - ព្រះគម្ពីរខ្មែរសាកល

11 វេទនា​ហើយ​! ពួកអ្នកដែល​ក្រោកឡើង​ពី​ព្រលឹម​ដើម្បី​រត់តាម​គ្រឿងស្រវឹង ហើយ​បង្អង់នៅ​រហូតដល់​យប់ជ្រៅ ទាំង​ស្រវឹងងងុល​ដោយ​ស្រា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




អេសាយ 5:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។


ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។


ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


នៅទីបំផុត វា​នឹង​ចឹក​ដូច​ពស់ ហើយ​អុច​ដូច​ពស់ពិស​។


ផ្ទុយទៅវិញ មើល៍! មាន​ការសប្បាយរីករាយ ការ​សម្លាប់​គោ និង​ការ​សម្លាប់​ចៀម ការ​ស៊ី​សាច់ និង​ការ​ផឹក​ស្រា ទាំងពោលថា​៖ “ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ពួកគេ​នឹង​មិន​ផឹក​ស្រា​ទាំង​ច្រៀង​ទៀតឡើយ​; គ្រឿងស្រវឹង​នឹង​ធ្វើឲ្យមានភាពល្វីងជូរចត់​ដល់​អ្នកដែល​ផឹក​វា​។


មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម នឹង​ត្រូវបាន​ជាន់ឈ្លី​នៅក្រោម​ជើង


ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម