Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:24 - ព្រះគម្ពីរខ្មែរសាកល

24 មកុដ​របស់​មនុស្ស​មានប្រាជ្ញា គឺ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន រីឯ​ភាពល្ងង់​របស់​មនុស្សល្ងង់ គឺជា​ភាពល្ងង់​ដដែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទ្រព្យ​សម្បត្តិ​ជា​មកុដ​សម្រាប់​មនុស្ស​មាន​ប្រាជ្ញា តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចម្កួត​សុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រព្យ​សម្បត្តិ​ជា​មកុដ​ដល់​មនុស្ស​ប្រាជ្ញ តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចំកួត​សុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


ព្រះពរ​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​មានស្ដុកស្ដម្ភ ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់​ក្នុង​ព្រះពរនោះ​ឡើយ​។


ថ្លៃលោះ​នៃ​ជីវិត​របស់​មនុស្ស គឺ​ភាពស្ដុកស្ដម្ភ​របស់គេ ប៉ុន្តែ​អ្នកក្រីក្រ​មិនដែល​ឮ​ពាក្យសម្លុតគំរាម​ឡើយ​។


អស់ទាំង​ការនឿយហត់ នាំឲ្យមាន​កម្រៃ រីឯ​សម្ដីទទេ នាំទៅដល់​តែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។


ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ និង​ប្រេង នៅក្នុង​ផ្ទះ​របស់​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​មនុស្សល្ងង់​ស៊ីបង្ហិន​វា​វិញ​។


ទោះបីជា​បុក​មនុស្សល្ងីល្ងើ​ដោយ​អង្រែ​ក្នុង​ត្បាល់​ជាមួយ​ស្រូវ​ក៏ដោយ ក៏​ភាពល្ងីល្ងើ​របស់គេ​នៅតែ​មិន​ចាកចេញ​ពី​គេ​ឡើយ​។


ព្រះអង្គ​នឹង​បានជា​ស្ថិរភាព​ក្នុង​គ្រា​របស់អ្នក ជា​ទ្រព្យសម្បត្តិ​នៃ​សេចក្ដីសង្គ្រោះ ប្រាជ្ញា និង​ចំណេះដឹង រីឯ​ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​រតនសម្បត្តិ​របស់អ្នក​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បង្កើត​មិត្តភក្ដិ​សម្រាប់​ខ្លួនឯង​ពី​ទ្រព្យសម្បត្តិដ៏ទុច្ចរិត​ចុះ ដើម្បីឲ្យ​គេ​បាន​ទទួល​អ្នករាល់គ្នា​ទៅក្នុង​លំនៅដ៏អស់កល្បជានិច្ច កាលណា​ទ្រព្យសម្បត្តិនោះ​រលាយសូន្យ​ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម