ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។
ម៉ាថាយ 10:2 - ព្រះគម្ពីរខ្មែរសាកល សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប; Khmer Christian Bible សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ ទីមួយលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេជាប្អូនរបស់គាត់ រួចមានកូនរបស់លោកសេបេដេ គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនគាត់១ អាល់គីតាប សាវ័កទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកកូប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ |
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។
ពេលនោះ ម្ដាយរបស់កូនសេបេដេនាំកូនប្រុសទាំងពីរនាក់របស់គាត់ចូលមកជិតព្រះយេស៊ូវ។ គាត់ថ្វាយបង្គំ ហើយទូលសុំការមួយពីព្រះអង្គ។
នៅពេលយកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់សេបេដេទៅជាមួយ ព្រះអង្គទ្រង់ចាប់ផ្ដើមព្រួយព្រះទ័យ និងថប់បារម្ភយ៉ាងខ្លាំង
នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូនដែលហៅថាពេត្រុស និងអនទ្រេប្អូនប្រុសរបស់គាត់ កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
ព្រះអង្គយាងពីទីនោះទៅមុខទៀត ក៏ទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់ កំពុងជួសអួននៅក្នុងទូកជាមួយសេបេដេជាឪពុក។ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរនោះ
នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖
ពួកសាវ័កបានជួបជុំគ្នានៅមុខព្រះយេស៊ូវ ហើយទូលព្រះអង្គអំពីអ្វីៗទាំងអស់ដែលពួកគេបានធ្វើ និងអ្វីៗដែលពួកគេបានបង្រៀន។
ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណរបស់ព្រះក៏មានបន្ទូលដែរថា: ‘យើងនឹងចាត់បណ្ដាព្យាការី និងសាវ័កឲ្យទៅរកពួកគេ ហើយពួកគេនឹងសម្លាប់អ្នកខ្លះ និងបៀតបៀនអ្នកខ្លះពីចំណោមអ្នកទាំងនោះ’។
លុះដល់ម៉ោងហើយ ព្រះយេស៊ូវគង់ចុះនៅតុអាហារ ហើយសាវ័កទាំងដប់ពីរនាក់ក៏អង្គុយជាមួយព្រះអង្គដែរ។
ព្រះយេស៊ូវទ្រង់ចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖“ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើង ដើម្បីឲ្យពួកយើងបានហូប”។
យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ដែលជាដៃគូរបស់ស៊ីម៉ូន ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូនថា៖“កុំខ្លាចឡើយ! ចាប់ពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ”។
នៅពេលពួកសាវ័កត្រឡប់មកវិញ ពួកគេរៀបរាប់ប្រាប់ព្រះយេស៊ូវអំពីអ្វីៗដែលពួកគេបានធ្វើ។ បន្ទាប់មក ព្រះយេស៊ូវក៏នាំពួកគេបណ្ដោះខ្លួនទៅទីក្រុងមួយដែលគេហៅថាបេតសៃដា តែក្រុមពួកគេ។
មានម្នាក់ក្នុងពួកសិស្សជាអ្នកដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងផ្អែកលើព្រះឱរារបស់ព្រះអង្គ។
នាងក៏រត់ទៅរកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ ហើយប្រាប់ពួកគេថា៖ “គេយកព្រះអម្ចាស់ចេញពីរូងផ្នូរហើយ យើងមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ!”។
ពេលនោះ ស៊ីម៉ូនពេត្រុស ថូម៉ាសដែលគេហៅថាឌីឌីម ណាថាណែលអ្នកកាណាក្នុងកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀត នៅជាមួយគ្នា។
ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។
គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងសាវ័កទាំងដប់ពីរនាក់ថា៖“អ្នករាល់គ្នាក៏មិនចង់ចាកចេញដែរ មែនទេ?”។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំងដប់ពីរនាក់ទេឬ? ប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ”។
ព្រះអង្គកំពុងមានបន្ទូលអំពីយូដាស កូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ គាត់នេះហើយ ដែលរៀបនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ក៏ដោយ៕
ម្នាក់ក្នុងពួកសិស្សរបស់ព្រះយេស៊ូវ គឺអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿរបស់យើង គឺព្រះយេស៊ូវ។
ពីខ្ញុំ ពេត្រុស ដែលជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលត្រូវបានជ្រើសតាំង ជាជនរស់នៅបណ្ដោះអាសន្នដែលត្រូវបានកម្ចាត់កម្ចាយទៅប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និងប៊ីធូនា
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រីដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នាជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។
ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញការទាំងនេះ។ នៅពេលខ្ញុំបានឮ និងបានឃើញ ខ្ញុំក៏ក្រាបថ្វាយបង្គំនៅទៀបជើងរបស់ទូតសួគ៌ដែលបង្ហាញឲ្យខ្ញុំឃើញការទាំងនេះ