យ៉ូហាន 6:71 - ព្រះគម្ពីរខ្មែរសាកល71 ព្រះអង្គកំពុងមានបន្ទូលអំពីយូដាស កូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ គាត់នេះហើយ ដែលរៀបនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ក៏ដោយ៕ សូមមើលជំពូកKhmer Christian Bible71 គឺព្រះអង្គមានបន្ទូលអំពីយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត និងជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ដ្បិតគាត់បម្រុងនឹងក្បត់ព្រះអង្គហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦71 គឺព្រះអង្គមានព្រះបន្ទូលពីយូដាសអ៊ីស្ការីយុត កូនរបស់ស៊ីម៉ូន ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដ្បិតគាត់រៀបនឹងក្បត់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥71 ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូបក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤71 នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។ សូមមើលជំពូកអាល់គីតាប71 អ៊ីសាមានប្រសាសន៍សំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់អ៊ីសា ទោះបីគាត់ជាសិស្សមួយនាក់ ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។ សូមមើលជំពូក |