Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក​ អ្នក​ខ្លះ​ជា​អ្នក​នាំ​ព្រះបន្ទូល​ អ្នក​ខ្លះ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ អ្នក​ខ្លះ​ទៀត​ជា​គ្រូ​គង្វាល​ និង​ជា​គ្រូ​បង្រៀន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខងារ​ជា​សាវ័ក* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន

សូមមើលជំពូក ចម្លង




អេភេសូរ 4:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​យកចិត្តទុកដាក់​ចំពោះ​ហ្វូងចៀម​ទាំងមូល​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​តំាង​អ្នករាល់គ្នា​ជា​អ្នកមើលខុសត្រូវ ដើម្បីឲ្យ​ឃ្វាល​ក្រុមជំនុំ​របស់​ព្រះ ដែល​ព្រះអង្គ​បាន​លោះ​ដោយ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។


នៅ​ថ្ងៃបន្ទាប់ យើង​ចេញដំណើរ​ទៅដល់​សេសារា​។ យើង​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ភីលីព​អ្នកផ្សាយដំណឹងល្អ ជា​ម្នាក់​ក្នុង​អ្នកជំនួយ​ប្រាំពីរ​នាក់ ហើយ​ស្នាក់នៅ​ជាមួយ​គាត់​។


បើសិនជា​ការបម្រើ ក៏ចូរ​បម្រើ​; បើសិនជា​អ្នក​បង្រៀន ក៏ចូរ​បង្រៀន​;


អំណោយទាន​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះវិញ្ញាណ​គឺ​តែមួយ​;


ដែល​ត្រូវបាន​សាងសង់​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ព្យាការី ដោយ​មាន​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​ជា​ថ្មគ្រឹះ​។


អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។


ដូច្នេះ មាន​ចែង​ទុកមក​ថា‍​: “កាល​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​ចាប់​ពួកឈ្លើយសឹក​នាំទៅ ហើយ​ប្រទាន​អំណោយ​ដល់​មនុស្ស”។


រីឯ​អ្នក​វិញ ចូរ​មានគំនិតមធ្យ័ត​ក្នុង​គ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើ​ការ​ជា​អ្នកផ្សាយដំណឹងល្អ និង​បំពេញ​ការងារបម្រើ​របស់អ្នក​ចុះ​។


តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែងទុកមុន​តាមរយៈ​ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម