Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 មាន​ពេល​មួយ​នោះ​ នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរ​សៀល​ លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះវិហារ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស នឹង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ពេល​ទូរអា​ម៉ោង​បី​រសៀល ពេត្រុស និង​យ៉ូហាន​បាន​ឡើង​ទៅ​ម៉ាស្ជិទ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង




កិច្ចការ 3:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ត្អូញត្អែរ និង​ស្រែកថ្ងូរ នៅ​ពេលល្ងាច ពេលព្រឹក និង​ពេលថ្ងៃត្រង់ នោះ​ព្រះអង្គ​ក៏​សណ្ដាប់​សំឡេង​របស់ខ្ញុំ​។


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។


ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​ទៅ​ជាមួយ ហើយ​នាំឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។


នៅពេល​យក​ពេត្រុស និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជាមួយ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ព្រួយព្រះទ័យ និង​ថប់បារម្ភយ៉ាងខ្លាំង


ចាប់ពី​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


រីឯ​ប្រជាជន​ទាំងមូល​កំពុង​អធិស្ឋាន​នៅ​ខាងក្រៅ នៅ​ម៉ោង​ដុតគ្រឿងក្រអូប​។


“មាន​បុរស​ពីរ​នាក់​ឡើងទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​។ ម្នាក់​ជា​ពួកផារិស៊ី ហើយ​ម្នាក់ទៀត​ជា​អ្នកទារពន្ធ​។


ព្រះយេស៊ូវ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​រៀបចំ​បុណ្យរំលង​សម្រាប់​ពួកយើង ដើម្បីឲ្យ​ពួកយើង​បាន​ហូប”។


ហើយ​តែងតែ​សរសើរតម្កើង​ព្រះ​ជានិច្ច នៅក្នុង​ព្រះវិហារ​៕​៚


សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “គឺ​ព្រះអម្ចាស់​ហើយ​!”។ នៅពេល​ឮ​ថា​ជា​ព្រះអម្ចាស់ ស៊ីម៉ូន​ពេត្រុស​ក៏​យក​អាវ​មក​ក្រវាត់ ពីព្រោះ​គាត់​នៅ​ខ្លួនទទេ ហើយ​លោតចុះ​ទៅក្នុង​បឹង​។


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ


ពួកគេ​ផ្ចង់ស្មារតី​ជួបជុំគ្នា​ដោយមានចិត្តតែមួយ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​កាច់​នំប៉័ង​នៅតាម​ផ្ទះ​ផង ហើយ​ហូប​អាហារ​ជាមួយគ្នា​ដោយ​អំណរ និង​ចិត្ត​ស្មោះ


នៅពេល​បុរសនោះ​ឃើញ​ពេត្រុស និង​យ៉ូហាន​រៀបនឹង​ចូលទៅ​ក្នុង​ព្រះវិហារ គាត់​ក៏​សុំទាន​ពីពួកគេ​។


ពេត្រុស​ជាមួយ​យ៉ូហាន បាន​សម្លឹងមើល​ទៅ​គាត់ ហើយ​និយាយថា​៖ “ចូរ​មើល​មក​យើង​!”។


នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ


ពេលនោះ មាន​ម្នាក់​មក​ប្រាប់​ពួកគេ​ថា​៖ “មើល៍! ពួក​អ្នក​ដែល​អស់លោក​បាន​ដាក់​ក្នុង​គុក​នោះ កំពុង​ឈរ​នៅក្នុង​ព្រះវិហារ ទាំង​បង្រៀន​ប្រជាជន​!”។


ពេល​ពួក​សាវ័ក​នៅ​យេរូសាឡិម​បាន​ឮ​ថា ជនជាតិ​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ពួកគេ​ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ​ឯ​អ្នកទាំងនោះ​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម