Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:20 - ព្រះគម្ពីរខ្មែរសាកល

20 ពេត្រុស​ងាក​ទៅ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​កំពុង​មកតាម គឺ​ម្នាក់​ដែល​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​អំឡុង​អាហារពេលល្ងាច ហើយ​ទូល​សួរថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​ជា​អ្នក​ដែល​ក្បត់​ព្រះអង្គ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ពេល​លោក​ពេត្រុស​ងាក​ក្រោយ​ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​នោះ​កំពុង​ដើរ​តាម​ដែរ។​ សិស្ស​នោះ​ហើយ​ដែល​បាន​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​ ហើយ​បាន​ទូល​សួរ​ព្រះអង្គ​នៅ​ក្នុង​ពេល​អាហារ​ល្ងាច​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នក​ក្បត់​ព្រះអង្គ​ជា​នរណា?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេត្រុស​ងាក​ទៅ​ក្រោយ ឃើញ​សិស្ស​ម្នាក់ ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ កំពុង​ដើរ​តាម ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ ក្នុង​កាល​ដែល​បរិ‌ភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​ទៅ​ដែល​នឹងបញ្ជូន​ព្រះ‌អង្គ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​ឱន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ ដែល​បញ្ជូន​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស ដែល​អ៊ីសា​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ទ្រូង​របស់​អ៊ីសា​នៅ​ពេល​ជប់‌លៀង ហើយ​សួរ​អ៊ីសា​ថា “អ៊ីសា‌ជាអម្ចាស់​អើយ! តើ​នរណា​នាំ​គេ​មក​ចាប់​លោក​ម្ចាស់?”។

សូមមើលជំពូក ចម្លង




យ៉ូហាន 21:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោកឡើង​មក យើង​នាំគ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ”។


នាង​ក៏​រត់​ទៅរក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ “គេ​យក​ព្រះអម្ចាស់​ចេញ​ពី​រូងផ្នូរ​ហើយ យើង​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​!”។


នៅពេល​ពេត្រុស​ឃើញ​អ្នកនោះ ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ចុះ​អ្នកនោះ​ដូចម្ដេច​ដែរ​?”។


គឺ​សិស្ស​ម្នាក់​នេះ​ហើយ ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ ព្រមទាំង​សរសេរ​សេចក្ដីទាំងនេះ ហើយ​យើង​ក៏​ដឹង​ថា ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត​។


សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “គឺ​ព្រះអម្ចាស់​ហើយ​!”។ នៅពេល​ឮ​ថា​ជា​ព្រះអម្ចាស់ ស៊ីម៉ូន​ពេត្រុស​ក៏​យក​អាវ​មក​ក្រវាត់ ពីព្រោះ​គាត់​នៅ​ខ្លួនទទេ ហើយ​លោតចុះ​ទៅក្នុង​បឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម