Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ដូច្នេះ​ ឱ​បង​ប្អូន​ដ៏​បរិសុទ្ធ​ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថានសួគ៌​របស់​ព្រះជាម្ចាស់​អើយ!​ ចូរ​ពិចារណា​អំពី​ព្រះយេស៊ូ​ជា​សាវក​ និង​ជា​សម្ដេច​សង្ឃ​ដែល​យើង​បាន​ប្រកាស​ថា​យើង​ជឿ​នោះ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ បង‌ប្អូនដ៏​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​មើល​អំ​ពី​ព្រះ‌យេស៊ូវ ជា​សាវក និង​ជា​សម្តេច​សង្ឃ​នៃ​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បងប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក នឹង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។

សូមមើលជំពូក ចម្លង




ហេព្រើរ 3:1
63 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​បាន​ស្បថ ហើយ​មិន​ប្ដូរព្រះហឫទ័យ​ឡើយ ថា​៖ “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។


ដើម្បីឲ្យ​គេ​បាន​ឃើញ និង​ដឹង ព្រមទាំង​ពិចារណា ហើយ​ចាប់ភ្លឹក​ជាមួយគ្នា​ថា ព្រះហស្ត​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​ការនេះ ហើយ​ថា អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​និម្មិតបង្កើត​ការនេះ​។


ពួកគេ​មាន​ពិណហាប និង​ពិណបុរាណ ក្រាប់ និង​ខ្លុយ ព្រមទាំង​ស្រាទំពាំងបាយជូរ​ក្នុង​ពិធីជប់លៀង​របស់ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ព្រះយេហូវ៉ា​ឡើយ ក៏​មិន​ពិចារណា​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​ដែរ​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ថូម៉ាស​ថា​៖“ចូរ​យក​ម្រាមដៃ​របស់អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​របស់ខ្ញុំ​ចុះ​; ចូរ​យក​ដៃ​របស់អ្នក​មក​ដាក់​ក្នុង​ចំហៀងខ្លួន​របស់ខ្ញុំ​ចុះ​។ កុំ​ឥតជំនឿ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​វិញ”។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក


ពួកគេ​ពេញចិត្ត​នឹង​ធ្វើដូច្នេះ​មែន ហើយ​តាមពិត​ពួកគេ​ជា​កូនបំណុល​របស់​អ្នកទាំងនោះ ដ្បិត​ប្រសិនបើ​សាសន៍ដទៃ​បាន​ទទួលចំណែក​ខាងវិញ្ញាណ​ពី​ជនជាតិយូដា​ទៅហើយ នោះ​ពួកគេ​ក៏​គួរតែ​បម្រើ​ជនជាតិយូដា​ដោយ​របស់របរខាងលោកីយ៍​ដែរ​។


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


ភាជនៈទាំងនោះ​រួមមានទាំង​យើង​ដែរ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ មិនគ្រាន់តែ​ពី​ជនជាតិយូដា​ប៉ុណ្ណោះទេ គឺថែមទាំង​ពី​សាសន៍ដទៃ​ទៀតផង​។


ជូនចំពោះ​ក្រុមជំនុំ​របស់​ព្រះ​ដែល​នៅ​កូរិនថូស ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន​ជាមួយ​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង នៅ​គ្រប់​ទីកន្លែង​។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​របស់​ពួកគេ ហើយក៏​ជា​ព្រះអម្ចាស់​របស់យើង​ដែរ​។


ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។


ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​ដំណឹងល្អ ដើម្បី​បាន​រួមចំណែក​ក្នុង​ដំណឹងល្អ​។


សេចក្ដីសង្ឃឹម​របស់យើង​ចំពោះ​អ្នករាល់គ្នា មិនរង្គើឡើយ ដោយ​យើង​ដឹង​ហើយ​ថា ដូចដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​ជាមួយយើង​យ៉ាងណា អ្នករាល់គ្នា​ក៏​មានចំណែក​ក្នុង​ការកម្សាន្តចិត្ត​ជាមួយយើង​យ៉ាងនោះ​ដែរ​។


ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​;


អាថ៌កំបាំងនេះ​គឺ សាសន៍ដទៃ​នឹង​បានជា​អ្នករួមទទួលមរតក ជា​អ្នក​រួមក្នុងរូបកាយតែមួយ និង​ជា​អ្នករួមចំណែក​ក្នុង​សេចក្ដីសន្យា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាមរយៈ​ដំណឹងល្អ​។


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


រូបកាយ​មាន​តែមួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែមួយ ដូចដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​សេចក្ដីសង្ឃឹម​តែមួយ កាល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​នោះ​ដែរ​;


ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ទាំង​អរព្រះគុណ​ដោយ​អំណរ​ដល់​ព្រះ​បិតា​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​រួមចំណែក​ក្នុង​មរតក​របស់​វិសុទ្ធជន នៅក្នុង​ពន្លឺ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ផ្សះផ្សា​អ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈ​ការសុគត​របស់ព្រះគ្រីស្ទ គឺ​ក្នុង​ព្រះកាយ​ខាងសាច់ឈាម​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នករាល់គ្នា​ឲ្យឈរ​នៅចំពោះ​ព្រះអង្គ ទាំង​វិសុទ្ធ ឥតសៅហ្មង និង​ឥតមានកន្លែងបន្ទោសបាន


ដោយហេតុនេះ ក្នុងនាមជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​របស់​ព្រះ ជា​អ្នក​ដ៏វិសុទ្ធ និង​ជាទីស្រឡាញ់ ចូរ​បំពាក់ខ្លួន​ដោយ​ដួងចិត្ត​នៃ​សេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និង​សេចក្ដីអត់ធ្មត់


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ខ្ញុំ​បញ្ជា​អ្នករាល់គ្នា​ដោយនូវ​ព្រះអម្ចាស់​ថា ត្រូវ​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ស្ដាប់​។


ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា


ព្រះ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​សម្រាប់​ការនេះឯង តាមរយៈ​ដំណឹងល្អ​របស់យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទទួលបាន​សិរីរុងរឿង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ការយល់ដឹង​ដល់​អ្នក​ក្នុង​គ្រប់ការទាំងអស់​។


ដោយហេតុនេះ បងប្អូន​អើយ យើង​មាន​ភាពក្លាហាន​នឹង​ចូលទៅ​ក្នុង​ទីវិសុទ្ធបំផុត ដោយសារតែ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​។


ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ


ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


ដ្បិត​ទាំង​អ្នក​ដែល​ញែកជាវិសុទ្ធ និង​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ សុទ្ធតែ​មកពី​ព្រះអង្គ​តែមួយ​។ ហេតុនេះហើយបានជា​ព្រះអង្គ​មិន​អៀនខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន


ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។


បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។


ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។


ជា​កន្លែងដែល​ព្រះយេស៊ូវ​ជា​អ្នកនាំមុខ​បាន​យាង​ចូលទៅ​ជំនួស​យើង ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក​ដោយ​បាន​ត្រឡប់ជា​មហាបូជាចារ្យ​ជារៀងរហូត​៕


មហាបូជាចារ្យ​បែបនេះ​ហើយ ដែល​ស័ក្ដិសម​សម្រាប់​យើង គឺ​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែល​ញែកចេញ​ពី​មនុស្សបាប ហើយ​ត្រឡប់ជា​ខ្ពស់​ជាង​មេឃ​ទៅទៀត​។


ក្រឹត្យវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាពខ្សោយ​ជា​មហាបូជាចារ្យ ប៉ុន្តែ​ព្រះបន្ទូល​នៃ​សម្បថធានា​ដែល​មកក្រោយ​ក្រឹត្យវិន័យ តែងតាំង​ព្រះបុត្រា​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ជារៀងរហូត​៕


យ៉ាងណាមិញ ព្រះ​គ្រីស្ទ​បាន​យាង​មក ធ្វើជា​មហាបូជាចារ្យ​នៃ‍សេចក្ដី​ល្អ​ដែល​មកដល់​ហើយ តាមរយៈ​ព្រះពន្លា​ដ៏ប្រសើរជាង និង​គ្រប់លក្ខណ៍​ជាង ដែល​មិនមែន​ធ្វើដោយដៃមនុស្ស​ទេ ពោលគឺ​ខុសពី​ពិភពលោក​នេះ​ដែលត្រូវបានបង្កើត​។


ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ដ្បិត​កាលពីដើម ពួក​ស្ត្រី​ដ៏វិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះ ក៏​បាន​តែងខ្លួន​យ៉ាងដូច្នោះ​ដែរ ទាំង​ចុះចូល​នឹង​ប្ដី​របស់ខ្លួន


ដូច្នេះ ខ្ញុំ ដែលជា​ចាស់ទុំដូចគ្នា និង​ជា​សាក្សី​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ជា​អ្នកមានចំណែក​ក្នុង​សិរីរុងរឿង​ដែល​រៀបនឹង​ត្រូវបាន​សម្ដែង ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ពួក​ចាស់ទុំ​ក្នុងចំណោម​អ្នករាល់គ្នា​ថា


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


អ្វីដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ យើង​ក៏​ប្រកាស​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ការប្រកបគ្នា​ជាមួយ​យើង​ដែរ​; ជាការពិត ការប្រកបគ្នា​របស់យើង​ជា​ការប្រកបគ្នា​ជាមួយ​ព្រះ​បិតា និង​ជាមួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម