តើគាត់មិនបានប្រាប់ទូលបង្គំថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ទេឬ? ហើយខ្លួននាងក៏និយាយដែរថា: ‘គាត់ជាបងប្រុសរបស់ខ្ញុំ’។ ទូលបង្គំបានធ្វើការនេះដោយចិត្តបរិសុទ្ធ និងដោយដៃឥតទោសទេ”។
ទំនុកតម្កើង 7:9 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង! ព្រះដ៏សុចរិតយុត្តិធម៌អើយ ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម អាល់គីតាប សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! |
តើគាត់មិនបានប្រាប់ទូលបង្គំថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ទេឬ? ហើយខ្លួននាងក៏និយាយដែរថា: ‘គាត់ជាបងប្រុសរបស់ខ្ញុំ’។ ទូលបង្គំបានធ្វើការនេះដោយចិត្តបរិសុទ្ធ និងដោយដៃឥតទោសទេ”។
សូមព្រះអង្គបំបាក់ដើមដៃរបស់មនុស្សអាក្រក់ និងមនុស្សពាលផង! សូមស្វែងរកការអាក្រក់របស់គេរហូតទាល់តែរកលែងឃើញ!
ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។
ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
ដ្បិតខ្ញុំបានកាន់តាមមាគ៌ារបស់ព្រះយេហូវ៉ា ហើយមិនបានចាកចោលព្រះរបស់ខ្ញុំដោយធ្វើអាក្រក់ឡើយ។
ព្រះយេហូវ៉ាអើយ សូមពិសោធទូលបង្គំ សូមសាកល្បងទូលបង្គំ សូមបន្សុទ្ធចិត្ត និងគំនិតរបស់ទូលបង្គំផង!
ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង សូមក្រោកឡើង ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង!
ជំហានរបស់មនុស្សត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្លូវរបស់គេ។
ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង!
ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់របស់ពួកគេ! ព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមរបស់ពួកសិង្ហស្ទាវផង!
ព្រះយេហូវ៉ាជាទីពឹងជ្រកដល់អ្នកដែលត្រូវគេសង្កត់សង្កិន ជាទីពឹងជ្រកនៅពេលមានទុក្ខលំបាក។
ចូរនិយាយនៅកណ្ដាលចំណោមប្រជាជាតិថា៖ “ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ហើយពិភពលោកក៏ត្រូវបានតាំងឡើង វាមិនរង្គើឡើយ; ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់”។
ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕
ដ្បិតព្រះអង្គនឹងយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ក៏នឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់៕
ទ្រង់នឹងបោះពន្លាហ្លួងរបស់ទ្រង់នៅចន្លោះសមុទ្រ និងភ្នំវិសុទ្ធដ៏រុងរឿង ប៉ុន្តែទ្រង់នឹងមកដល់ចុងបញ្ចប់របស់ទ្រង់ ហើយគ្មានអ្នកណាជួយទ្រង់ឡើយ”៕
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
រីឯព្រះដែលអាចពង្រឹងអ្នករាល់គ្នាដោយដំណឹងល្អរបស់ខ្ញុំ និងដោយការប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដោយការបើកសម្ដែងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីយូរលង់មកម្ល៉េះ
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។