Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​បាន​សាក​ល​ចិត្ត​ទូលបង្គំ​ហើយ ទ្រង់​បាន​ពិចារណា​ទូលបង្គំ​នៅ​វេលា​យប់ ទ្រង់​បាន​ពិនិត្យ​រឿង​ទូលបង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះ ទូលបង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទ្រង់​ស្គាល់​ចិត្ត​ខ្ញុំ​ច្បាស់​ហើយ ទ្រង់​បាន​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ​នៅ​ពេល​យប់ ទ្រង់​បាន​ល្បង​ចិត្ត​ខ្ញុំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ខ្ញុំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:3
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ពិសោធ​មនុស្ស​សុចរិត ប៉ុន្តែ​ព្រលឹង​របស់ព្រះអង្គ​ស្អប់​មនុស្ស​អាក្រក់ និង​មនុស្ស​ស្រឡាញ់​អំពើហិង្សា​។


ទូលបង្គំ​បាន​ស្បថ ហើយក៏​បញ្ជាក់ ថាទូលបង្គំ​នឹង​កាន់តាម​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ស្ទង់មើល​ទូលបង្គំ ហើយ​ស្គាល់​ទូលបង្គំ​។


ឱ​ព្រះ​អើយ សូម​ស្ទង់មើល​ទូលបង្គំ ហើយ​ជ្រាប​ចិត្ត​របស់ទូលបង្គំ​ផង​! សូម​ពិសោធ​ទូលបង្គំ ហើយ​ជ្រាប​គំនិត​របស់ទូលបង្គំ​ផង​!


ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ជា​ព្រះអង្គដែល​ជួយគំនិត​ទូលបង្គំ​; សូម្បីតែ​ពេលយប់ ក៏​ចិត្ត​ទូលបង្គំ​ប្រៀនប្រដៅ​ទូលបង្គំ​ដែរ​។


ព្រះយេហូវ៉ា​អើយ សូម​ពិសោធ​ទូលបង្គំ សូម​សាកល្បង​ទូលបង្គំ សូម​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់ទូលបង្គំ​ផង​!


ខ្ញុំ​និយាយថា​៖ “ខ្ញុំ​នឹង​រក្សា​ផ្លូវ​របស់ខ្ញុំ​ពី​ការ​ប្រព្រឹត្តបាប​ដោយ​អណ្ដាត​ខ្ញុំ ខ្ញុំ​នឹង​រក្សា​មាត់​របស់ខ្ញុំ​ដោយ​ប្រដាប់ឃ្លុំ ដរាបណា​មនុស្ស​អាក្រក់​នៅមុខ​ខ្ញុំ”។


ដ្បិត ឱ​ព្រះ​អើយ ព្រះអង្គ​បាន​ពិសោធ​យើងខ្ញុំ ព្រះអង្គ​បាន​បន្សុទ្ធ​យើងខ្ញុំ ដូច​បន្សុទ្ធ​ប្រាក់​!


ប្រសិនបើ​ទូលបង្គំ​បាន​តបសង​ការ​អាក្រក់​ដល់​អ្នកដែល​នៅសុខសាន្ត​ជាមួយ​ទូលបង្គំ ឬ​ប្លន់​សត្រូវ​របស់ទូលបង្គំ​ដោយ​គ្មានហេតុផល


អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក តើ​នរណា​អាច​ទ្រាំ​បាន​? នៅពេល​ព្រះអង្គ​លេចមក តើ​នរណា​អាច​នៅឈរ​បាន​? ដ្បិត​ព្រះអង្គ​ប្រៀបដូចជា​ភ្លើង​របស់​ជាងទង និង​ដូចជា​សាប៊ូ​របស់​អ្នក​បោកគក់​។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


ខ្ញុំ​យល់ឃើញថា ខ្ញុំ​គ្មានអ្វី​ប្រឆាំងនឹង​សតិសម្បជញ្ញៈ​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រាប់ជាសុចរិត​មិនមែន​ដោយសារតែការនេះ​ទេ គឺ​ព្រះអម្ចាស់​ជា​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​ទេតើ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


តាមពិត យើង​ទាំងអស់គ្នា​តែងតែ​ជំពប់​ក្នុង​ចំណុច​ជាច្រើន​។ ប្រសិនបើ​អ្នកណា​មិន​ជំពប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន អ្នកនោះ​ជា​មនុស្ស​ពេញវ័យ​ដែល​អាច​ទប់​រូបកាយ​ទាំងមូល​បាន​។


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម