Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 43 - ព្រះគម្ពីរខ្មែរសាកល


សង្ឃឹមបានទៅដល់ដំណាក់របស់ព្រះ

1 ឱ​ព្រះ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​កាន់ក្ដី​ឲ្យ​ទូលបង្គំ​ទាស់នឹង​ប្រជាជាតិ​ដែល​មិនគោរពព្រះ​ផង​! សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​នៃ​សេចក្ដីបោកបញ្ឆោត និង​សេចក្ដីទុច្ចរិត​ផង​!

2 ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?

3 សូម​បញ្ជូន​ពន្លឺ​របស់ព្រះអង្គ និង​សេចក្ដីពិត​របស់ព្រះអង្គ​មក ដើម្បីឲ្យ​ដឹកនាំ​ទូលបង្គំ ដើម្បីឲ្យ​នាំ​ទូលបង្គំ​ទៅ​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​ដល់​ដំណាក់​របស់ព្រះអង្គ​ផង​។

4 នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​របស់​ព្រះ គឺ​ទៅ​ឯ​ព្រះ​ដែលជា​អំណរដ៏លើសលប់​របស់ទូលបង្គំ​។ ព្រះ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណហាប​!

5 ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ ហើយ​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​នៅចំពោះ​ខ្ញុំ គឺ​ព្រះ​របស់ខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម