ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
ទំនុកតម្កើង 59:16 - ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀងអំពីព្រះចេស្ដារបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ដ្បិតព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ និងជាជម្រកនៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គ នៅពេលព្រឹក ទូលបង្គំថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ និងជាជម្រកនៅពេលទូលបង្គំមានអាសន្ន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំច្រៀងសរសើរអំណាចរបស់ទ្រង់ នៅពេលព្រឹក ខ្ញុំថ្លែងពីចិត្ត មេត្តាករុណារបស់ទ្រង់ ដ្បិតទ្រង់ជាកំពែងការពារខ្ញុំ និងជាជំរកនៅពេលខ្ញុំមានអាសន្ន។ |
ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ!
យ៉ាងណាមិញ ព្រះអង្គបានសង្គ្រោះពួកគាត់ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីសម្ដែងព្រះចេស្ដារបស់ព្រះអង្គ។
ទោះបីជាទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គនឹងរក្សាជីវិតទូលបង្គំ; ព្រះអង្គនឹងលូកព្រះហស្តរបស់ព្រះអង្គទាស់នឹងកំហឹងរបស់សត្រូវទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងសង្គ្រោះទូលបង្គំ។
សូមឲ្យទូលបង្គំបានឮសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹកផង ដ្បិតទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ; សូមឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរផង ដ្បិតទូលបង្គំបានលើកព្រលឹងរបស់ខ្លួនឡើងឆ្ពោះទៅព្រះអង្គហើយ។
គេនឹងនិយាយអំពីសិរីរុងរឿងនៃរាជ្យអំណាចរបស់ព្រះអង្គ ក៏នឹងប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គដែរ
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។
ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់របស់ព្រះអង្គដល់ពពក!
ព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ នៅពេលទូលបង្គំស្រែកហៅ សូមឆ្លើយមកទូលបង្គំផង! ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយពីទុក្ខវេទនា។ សូមមេត្តាដល់ទូលបង្គំ ហើយសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង!
ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូលព្រះអង្គ ទាំងប្រុងស្មារតីផង។
នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកជំនួយពីព្រះអង្គ! នៅពេលព្រឹក ពាក្យអធិស្ឋានរបស់ទូលបង្គំមកចំពោះព្រះអង្គ។
ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាជារៀងរហូត ខ្ញុំនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គ ត្រូវគេស្គាល់ដោយមាត់របស់ខ្ញុំពីជំនាន់មួយទៅជំនាន់មួយ។
ព្រមទាំងដើម្បីឲ្យសាសន៍ដទៃលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយព្រោះសេចក្ដីមេត្តារបស់ព្រះអង្គ ដូចដែលមានសរសេរទុកមកថា: “ហេតុនេះហើយបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ”។
ព្រះអង្គបានស្រោចស្រង់យើងពីគ្រោះថ្នាក់ដល់ជីវិតដ៏ធំយ៉ាងនេះហើយ ហើយព្រះអង្គនឹងស្រោចស្រង់យើងទៀត——យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងនៅតែស្រោចស្រង់យើងទៀតជាមិនខាន។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។