ទំនុកតម្កើង 77:2 - ព្រះគម្ពីរខ្មែរសាកល2 នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ សូមមើលជំពូកអាល់គីតាប2 នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកអុលឡោះតាអាឡា នៅពេលយប់ ខ្ញុំលើកដៃអង្វរទ្រង់ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសំរាលទុក្ខខ្ញុំសោះឡើយ។ សូមមើលជំពូក |