Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 36:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​ផ្ទៃមេឃ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ដល់​ពពក​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 36:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ក៏​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!​៕


ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ក៏​ធំធេង​យ៉ាងនោះដែរ​។


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ធំ​ជាង​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដល់​ពពក​។


មនុស្ស​ខ្លាំងពូកែ​អើយ ហេតុអ្វីបានជា​អ្នក​អួត​អំពី​ការអាក្រក់​ដូច្នេះ​? សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​នៅគង់វង្សជាដរាប​!


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ធំធេង​ដល់​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ធំធេង​ដល់​ពពក​។


ខ្ញុំ​នឹង​និយាយថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ត្រូវបាន​កសាង​ឲ្យនៅ​ជារៀងរហូត​; ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ស្ថិតស្ថេរ​នៅលើ​មេឃ”។


ដើម្បី​ប្រកាស​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក ហើយ​ប្រកាស​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ពេលយប់


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម