Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 4 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីសុខសាន្តជារបស់ព្រះយេហូវ៉ា
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ​។

1 ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!

2 ពួក​អ្នកធំ​អើយ តើ​សិរីរុងរឿង​របស់ខ្ញុំ​ត្រឡប់ជា​សេចក្ដីអាម៉ាស់​ដល់ពេលណា​? តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ការឥតបានការ ហើយ​ស្វែងរក​សេចក្ដីភូតភរ​ដល់ពេលណា​? សេឡា

3 ចូរ​ដឹង​ថា ព្រះយេហូវ៉ា​បាន​ញែកយក​វិសុទ្ធជន​សម្រាប់​អង្គទ្រង់​ស្រាប់ហើយ​។ នៅពេល​ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា ព្រះអង្គ​តែងតែ​សណ្ដាប់​ជានិច្ច​។

4 ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា

5 ចូរ​ថ្វាយ​យញ្ញបូជា​នៃ​សេចក្ដីសុចរិត ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ចុះ​។

6 មាន​មនុស្ស​ជាច្រើន​និយាយថា​៖ “តើ​នរណា​អាច​បង្ហាញឲ្យ​យើង​ឃើញ​ការ​ល្អ​?”។ ព្រះយេហូវ៉ា​អើយ សូមឲ្យ​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​ភ្លឺ​មកលើ​យើងខ្ញុំ​ផង​។

7 ព្រះអង្គ​បាន​ដាក់​អំណរ​ក្នុងចិត្ត​របស់ខ្ញុំ លើសជាង​អំណរ​របស់គេ​ក្នុង​រដូវ​សម្បូរ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ទៅទៀត​។

8 ខ្ញុំ​នឹង​ដេក ហើយ​លង់លក់​ដោយ​សុខសាន្ត ដ្បិត​គឺ​ព្រះយេហូវ៉ា​តែមួយអង្គគត់​ដែល​ធ្វើឲ្យ​ខ្ញុំ​រស់នៅ​ដោយ​សុខដុមរមនា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម