Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 5:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ឱ​ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេង របស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! នៅ​ពេល​ព្រឹក ទ្រង់​ស្តាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ចូល​មក​ជួប ហើយ​នៅ​រង់‌ចាំ​ទ្រង់ តាំង​ពី​ព្រលឹម។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 5:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ក្រោកឡើង​តាំងពី​ព្រលឹមស្រាងៗ ហើយ​ស្រែករកជំនួយ​; ទូលបង្គំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ឲ្យ​ព្រះកាណ៌​របស់ព្រះអង្គ​ផ្ទៀង​នឹង​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​។


ព្រលឹង​របស់ខ្ញុំ​រំពឹងចាំ​ព្រះអម្ចាស់​របស់ខ្ញុំ លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក​ទៅទៀត​!


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រែកហៅ​នៅ​ពេលថ្ងៃ ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយ​សោះ ហើយ​នៅ​ពេលយប់ ក៏​ទូលបង្គំ​គ្មាន​ភាពធូរស្បើយ​ដែរ​!


តាមរយៈ​ព្រះអង្គ យើងខ្ញុំ​ច្រានផ្ដួល​បច្ចាមិត្ត​របស់យើងខ្ញុំ តាមរយៈ​ព្រះនាម​របស់ព្រះអង្គ យើងខ្ញុំ​ជាន់ឈ្លី​ពួក​អ្នកតតាំង​នឹង​យើងខ្ញុំ​;


ខ្ញុំ​ត្អូញត្អែរ និង​ស្រែកថ្ងូរ នៅ​ពេលល្ងាច ពេលព្រឹក និង​ពេលថ្ងៃត្រង់ នោះ​ព្រះអង្គ​ក៏​សណ្ដាប់​សំឡេង​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ សូម​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ​ណាស់​! សូម​បែរមក​រក​ទូលបង្គំ​ដោយ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​ផង​!


ឱ​ព្រះ​អើយ គឺព្រះអង្គហើយ ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ​តាំងពីបុរាណមក គឺ​ព្រះអង្គ​ហើយ ដែល​អនុវត្ត​សេចក្ដីសង្គ្រោះ​នៅកណ្ដាល​ផែនដី​!


មានពរ​ហើយ អ្នកដែល​រស់នៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ​! ពួកគេ​នឹង​សរសើរតម្កើង​ព្រះអង្គ​ជានិច្ច​។ សេឡា


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។


នៅ​ពេលយប់ ព្រលឹង​របស់ទូលបង្គំ​ប្រាថ្នាចង់បាន​ព្រះអង្គ វិញ្ញាណ​របស់ទូលបង្គំ​ដែល​នៅក្នុង​ទូលបង្គំ ក៏​ខំប្រឹងស្វែងរក​ព្រះអង្គ ដ្បិត​នៅពេល​ការជំនុំជម្រះ​របស់ព្រះអង្គ​មកដល់​ផែនដី អ្នកដែល​រស់នៅ​ពិភពលោក​ក៏​រៀនចេះ​សេចក្ដីសុចរិត​។


ព្រលឹមឡើង ពេលងងឹត​ខ្លាំង​នៅឡើយ ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​អធិស្ឋាន​នៅទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម