Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 59:17 - ព្រះគម្ពីរខ្មែរសាកល

17 ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ ជា​ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ទូលបង្គំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដ្បិត ឱព្រះ​អើយ ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ សប្បុរស​ដល់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ‌ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឱ​អុលឡោះ​ដ៏​ជា​កម្លាំង​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ដល់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ ជា​ម្ចាស់​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 59:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​!


ព្រះ​ជា​ជម្រក និង​ជា​កម្លាំង​ដល់​យើង ជា​ជំនួយ​ដែល​រកឃើញ​ជានិច្ច​នៅក្នុង​ទុក្ខវេទនា​។


ដោយហេតុនេះ យើង​មិន​ខ្លាច​ឡើយ ទោះបីជា​ផែនដី​ប្រែប្រួល ហើយ​ភ្នំ​នានា​រើចេញ​ទៅក្នុង​កណ្ដាល​សមុទ្រ​ក៏ដោយ


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ធំធេង​ដល់​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ធំធេង​ដល់​ពពក​។


ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!​៕


ចូរ​បន្លឺ​ចម្រៀង​ឡើង ចូរ​វាយ​ក្រាប់ ហើយលេង​ពិណហាប​ដ៏ពីរោះ និង​ពិណបុរាណ​ផង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម