Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង! ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។ សូមប្រណី​សន្ដោស​ទូល‌បង្គំ ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ ឲ្យ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​ដែល​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​អើយ ពេល​ខ្ញុំ​ដង្ហោយ​ហៅ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង! ពេល​ខ្ញុំ​មាន​ទុក្ខ‌ធុរៈ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ ។ សូម​អាណិត​មេត្តា​ខ្ញុំ សូម​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌ ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត​; មនុស្ស​ទៀងត្រង់​នឹង​បាន​ឃើញ​ព្រះភក្ត្រ​របស់ព្រះអង្គ​៕


ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​ពិតជា​បាវបម្រើ​របស់ព្រះអង្គ​មែន​! ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ ជា​កូន​នៃ​ស្រីបម្រើ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​ស្រាយ​ចំណង​ទូលបង្គំ​។


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​មនុស្សខ្វះចំណេះដឹង​; នៅពេល​ខ្ញុំ​ដុនដាប ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​។


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។


សូម​កុំ​នាំ​បាវបម្រើ​របស់ព្រះអង្គ​ទៅក្នុង​ការជំនុំជម្រះ​ឡើយ ដ្បិត​នៅចំពោះ​ព្រះអង្គ គ្មាន​មនុស្ស​រស់​ណាម្នាក់​សុចរិត​ឡើយ​។


ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!


ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?


អ្នកនោះ​នឹង​ទទួលបាន​ព្រះពរ​ពី​ព្រះយេហូវ៉ា ហើយ​ទទួលបាន​សេចក្ដីសុចរិត​ពី​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្លួន​។


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ពីព្រោះ​ទូលបង្គំ​ឯកោ និង​រងទុក្ខ​។


ព្រះអង្គ​មិនដែល​ប្រគល់​ទូលបង្គំ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​ឡើយ គឺ​ព្រះអង្គ​បាន​ឲ្យ​ជើង​ទូលបង្គំ​ឈរ​នៅ​ទីធំទូលាយ​។


រីឯ​ទូលបង្គំ​វិញ ព្រះអង្គ​បាន​ទ្រទ្រង់​ទូលបង្គំ ដោយសារតែ​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ​ជារៀងរហូត​។


ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!


ចិត្ត​របស់ខ្ញុំ​បាន​ពេញហៀរ​ដោយ​ពាក្យពេចន៍​ដ៏ល្អ ខ្ញុំ​សូត្រ​កំណាព្យ​របស់ខ្ញុំ​ដល់​ស្ដេច អណ្ដាត​របស់ខ្ញុំ​ជា​ប៉ាកកា​របស់​អ្នកនិពន្ធ​ដ៏ស្ទាត់ជំនាញ​។


ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​មនុស្សលោក​ជាន់ឈ្លី​ទូលបង្គំ អ្នក​វាយប្រហារ​សង្កត់សង្កិន​ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ សូម​កុំ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!


សូមឲ្យ​ព្រះ​មេត្តា​ដល់​យើង ហើយ​ប្រទានពរ​យើង សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​យើង​! សេឡា


ព្រះ​ត្រូវបាន​ស្គាល់​នៅ​យូដា ព្រះនាម​របស់ព្រះអង្គ​ធំឧត្ដម​នៅ​អ៊ីស្រាអែល​។


គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ទុក្ខវេទនា​របស់យើង​ដែល​កើតឡើង​នៅ​អាស៊ី​ទេ គឺ​យើង​រងសម្ពាធ​ហួសប្រមាណ លើសពី​កម្លាំង​របស់យើង រហូតដល់​យើង​អស់សង្ឃឹម​ថា​នឹង​បាន​រស់​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម