ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
ដានីយ៉ែល 8:13 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឮអ្នកវិសុទ្ធមួយរូបកំពុងតែនិយាយ នោះមានអ្នកវិសុទ្ធមួយរូបទៀតនិយាយនឹងម្នាក់ដែលកំពុងនិយាយនោះថា៖ “តើនិមិត្តអំពីតង្វាយប្រចាំថ្ងៃ និងការបំពានដែលបង្កការហិនវិនាស ការប្រគល់ទីវិសុទ្ធ និងការជាន់ឈ្លីពលបរិវារនេះ នៅរហូតដល់ពេលណា?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច នឹងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ អាល់គីតាប ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយនាក់កំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយនាក់ទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីគូរបានប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា?»។ |
ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
យើងខ្ញុំលែងឃើញសញ្ញាសម្គាល់របស់យើងខ្ញុំទៀតហើយ ក៏គ្មានព្យាការីទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំដឹងថាដល់ពេលណាឡើយ។
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
នោះសម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្ដីស្លាប់ នឹងត្រូវបានធ្វើឲ្យទៅជាមោឃៈ ហើយកិច្ចព្រមព្រៀងរបស់អ្នករាល់គ្នាជាមួយនឹងស្ថានមនុស្សស្លាប់ នឹងមិននៅជាប់ដែរ។ កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក អ្នករាល់គ្នានឹងត្រូវបានជាន់ឈ្លីដោយការនោះ។
ខ្ញុំក៏ទូលសួរថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។ ព្រះអង្គមានបន្ទូលថា៖ “រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ ហើយផ្ទះទាំងឡាយគ្មានមនុស្ស គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ
ប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គបានកាន់កាប់ទឹកដីនេះតែមួយរយៈទេ នោះពួកសត្រូវរបស់យើងខ្ញុំបានជាន់ឈ្លីទីវិសុទ្ធរបស់ព្រះអង្គវិញ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។
ចាប់ពីគ្រាដែលតង្វាយប្រចាំថ្ងៃត្រូវបានបញ្ឈប់ ហើយតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសត្រូវបានតាំងឡើង គឺ ១ ២៩០ ថ្ងៃ។
ខ្ញុំបានឮ ប៉ុន្តែមិនយល់ច្បាស់ទេ ដូច្នេះខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើចុងបញ្ចប់នៃការទាំងនេះជាអ្វី?”។
និមិត្តនៅក្នុងក្បាលរបស់យើងនៅលើគ្រែនោះ គឺដូច្នេះ: យើងបានមើល នោះមើល៍! មានដើមឈើមួយនៅកណ្ដាលផែនដី ហើយកម្ពស់វាខ្ពស់ក្រៃលែង!
“ពេលនៅលើគ្រែ យើងបន្តសង្កេតមើលក្នុងនិមិត្តនៅក្នុងក្បាលរបស់យើង នោះមើល៍! មានអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌
“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ
ខ្ញុំបានចូលទៅជិតម្នាក់ក្នុងចំណោមពួកអ្នកដែលកំពុងឈរ ហើយសួរអ្នកនោះអំពីការពិតទាក់ទងនឹងការទាំងអស់នេះ។ គាត់ក៏ប្រាប់ខ្ញុំ ហើយឲ្យខ្ញុំដឹងការកាត់ស្រាយនៃសេចក្ដីទាំងនេះ គឺ:
“ម្នាក់ដែលកំពុងឈរនោះបានប្រាប់ដូច្នេះថា: ‘សត្វទីបួននោះ គឺអាណាចក្រទីបួននៅលើផែនដី ដែលខុសពីអាណាចក្រឯទៀតទាំងអស់ ហើយវានឹងត្របាក់ស៊ីផែនដីទាំងមូល ក៏ជាន់ឈ្លី ព្រមទាំងបំបាក់បំបែកផែនដីផង។
គាត់នឹងតាំងសម្ពន្ធមេត្រីមួយយ៉ាងរឹងមាំ ជាមួយមនុស្សជាច្រើនក្នុង ‘ប្រាំពីរគ្រា’ មួយ ហើយដល់ពាក់កណ្ដាល ‘ប្រាំពីរគ្រា’ នោះ គាត់នឹងបញ្ឈប់ការថ្វាយយញ្ញបូជា និងតង្វាយ។ អ្នកបង្កការហិនវិនាស នឹងស្ថិតនៅលើស្លាបរបស់តួគួរឲ្យស្អប់ខ្ពើម រហូតដល់ការបំផ្លាញដែលត្រូវបានកំណត់ បានធ្លាក់មកលើអ្នកបង្កការហិនវិនាសនោះ”៕
ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំ ថា៖ “តើទាំងនេះជាអ្វី?”។ ទូតសួគ៌ក៏ប្រាប់ខ្ញុំថា៖ “ទាំងនេះជាស្នែងដែលបានកម្ចាត់កម្ចាយយូដា អ៊ីស្រាអែល និងយេរូសាឡិម”។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ——ចូរឲ្យអ្នកអានយល់ចុះ——
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
“កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។
ហេណុកដែលជាតំណទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ
ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។