Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:18 - ព្រះគម្ពីរខ្មែរសាកល

18 គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរ‌បិតា​ប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:18
41 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ហាការ​ក៏​ហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​នាង ថា​៖ “ព្រះអង្គ​ជា​ព្រះ​ដែល​ទត​ឃើញ” ដ្បិត​នាង​បាន​និយាយថា​៖ “សូម្បីតែ​នៅ​ទីនេះ ខ្ញុំ​បាន​ឃើញ​ព្រះអង្គដែល​ទត​ឃើញ​ខ្ញុំ​!”។


កាល​ព្រះយេហូវ៉ា​មានបន្ទូល​ជាមួយ​អ័ប្រាហាំ​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញទៅ ហើយ​អ័ប្រាហាំ​ត្រឡប់​មក​កន្លែង​គាត់​វិញ​៕


នៅគ្រានោះ ខ្ញុំ​គឺជា​ជាងជំនាញ​នៅក្បែរ​ព្រះអង្គ ក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទាំង​សើចសប្បាយ​នៅចំពោះ​ព្រះអង្គ​គ្រប់ពេល​;


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


“ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ដឹង​ថា​ព្រះបុត្រា​ជា​នរណា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏​គ្មានអ្នកណា​ដឹង​ថា​ព្រះ​បិតា​ជា​នរណា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើក​សម្ដែង​ដល់​ប៉ុណ្ណោះ”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។


មាន​ម្នាក់​ក្នុង​ពួក​សិស្ស​ជា​អ្នក​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ភីលីព​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នក​យូរណាស់ហើយ តើ​អ្នក​មិនទាន់​ស្គាល់​ខ្ញុំ​ទេ​ឬ​? អ្នក​ដែល​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ​បិតា​ដែរ​។ ម្ដេចក៏​អ្នក​និយាយថា​: ‘សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង’ ដូច្នេះ​?


ទូលបង្គំ​បាន​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយ​នឹង​ឲ្យ​ស្គាល់​ទៀត ដើម្បីឲ្យ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​បាន​នៅ​ក្នុង​ពួកគេ ហើយទូលបង្គំក៏​នៅក្នុង​ពួកគេ​ដែរ”៕


ទូលបង្គំ​បាន​សម្ដែង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ពី​ពិភពលោក​។ ពួកគេ​ជា​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​ពួកគេ​មក​ទូលបង្គំ ហើយ​ពួកគេ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា យើង​និយាយ​អំពី​អ្វីដែល​យើង​បាន​ដឹង ហើយ​យើង​ធ្វើបន្ទាល់​អំពី​អ្វីដែល​យើង​បាន​ឃើញ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួលយក​ពាក្យបន្ទាល់​របស់យើង​ទេ​។


នេះ​មិនមែន​ថា មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​បិតា​ឡើយ មានតែ​ម្នាក់​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ គឺ​អ្នកនោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ​បិតា​។


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។


ព្រះបុត្រា​ជា​រូបតំណាង​របស់​ព្រះ​ដែល​យើង​មើលមិនឃើញ ជា​កូនច្បង​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក នោះ​ព្រះ​ស្ថិតនៅ​ក្នុង​យើង ហើយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ក៏​បានគ្រប់លក្ខណ៍​នៅក្នុង​យើង​ដែរ​។


ប្រសិនបើ​អ្នកណា​និយាយ​ថា​៖ “ខ្ញុំ​ស្រឡាញ់​ព្រះ” ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​ជា​អ្នកភូតភរ​ហើយ​។ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែល​មើលឃើញ ក៏​មិនអាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​បានឡើយ​។


សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​សម្ដែង​ក្នុងចំណោម​យើង​ដោយការនេះ​ឯង គឺ​ដោយ​ការដែល​ព្រះ​បាន​ចាត់​ព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យមក​ក្នុង​ពិភពលោក ដើម្បីឲ្យ​យើង​មានជីវិត​តាមរយៈ​ព្រះបុត្រា​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម