អេសាយ 28:18 - ព្រះគម្ពីរខ្មែរសាកល18 នោះសម្ពន្ធមេត្រីរបស់អ្នករាល់គ្នាជាមួយនឹងសេចក្ដីស្លាប់ នឹងត្រូវបានធ្វើឲ្យទៅជាមោឃៈ ហើយកិច្ចព្រមព្រៀងរបស់អ្នករាល់គ្នាជាមួយនឹងស្ថានមនុស្សស្លាប់ នឹងមិននៅជាប់ដែរ។ កាលណាខ្សែតីដ៏លើសលប់ឆ្លងកាត់មក អ្នករាល់គ្នានឹងត្រូវបានជាន់ឈ្លីដោយការនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នោះសេចក្ដីសញ្ញាដែលអ្នករាល់គ្នា បានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោល ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវអន្តរាយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នោះសេចក្ដីសញ្ញាដែលឯងរាល់គ្នាបានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោលចេញ ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវញាំញីទៅ សូមមើលជំពូកអាល់គីតាប18 សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ សូមមើលជំពូក |
យ៉ាងណាមិញ ពាក្យរបស់យើង និងបទបញ្ញត្តិរបស់យើង ដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង តើមិនបានតាមទាន់ដូនតារបស់អ្នករាល់គ្នាទេឬ? ដូច្នេះ ពួកគាត់បានបែរមកវិញ ហើយពោលថា: ‘ដូចដែលព្រះយេហូវ៉ានៃពលបរិវារបានសម្រេចព្រះហឫទ័យធ្វើដល់យើងស្របតាមផ្លូវរបស់យើង និងទង្វើរបស់យើងយ៉ាងណា ព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះដែរ’”។