ដានីយ៉ែល 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច នឹងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 បន្ទាប់មក ខ្ញុំឮអ្នកវិសុទ្ធមួយរូបកំពុងតែនិយាយ នោះមានអ្នកវិសុទ្ធមួយរូបទៀតនិយាយនឹងម្នាក់ដែលកំពុងនិយាយនោះថា៖ “តើនិមិត្តអំពីតង្វាយប្រចាំថ្ងៃ និងការបំពានដែលបង្កការហិនវិនាស ការប្រគល់ទីវិសុទ្ធ និងការជាន់ឈ្លីពលបរិវារនេះ នៅរហូតដល់ពេលណា?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។ សូមមើលជំពូកអាល់គីតាប13 ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយនាក់កំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយនាក់ទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីគូរបានប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា?»។ សូមមើលជំពូក |
ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា នឹងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។
តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។
ហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើល១រូប នឹងពួកបរិសុទ្ធ១ចុះមកពីស្ថានសួគ៌និយាយថា ចូរកាប់ដើមឈើនេះចុះ ហើយបំផ្លាញទៅ តែត្រូវទុកគល់ នឹងឫសជាប់នៅក្នុងដី មានទាំងវ័ណ្ឌដែក នឹងលង្ហិនព័ទ្ធជុំវិញ នៅកណ្តាលស្មៅនៅវាល ហើយត្រូវឲ្យបានទទឹក ដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែក ជាមួយនឹងអស់ទាំងសត្វ នៅផែនដី ទាល់តែបានកន្លងអស់៧ខួបទៅ
រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្ដីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ