លូកា 21:24 - ព្រះគម្ពីរខ្មែរសាកល24 គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។ សូមមើលជំពូកKhmer Christian Bible24 ពួកគេនឹងដួលស្លាប់ដោយមុខដាវ ហើយត្រូវនាំយកជាឈ្លើយទៅគ្រប់ជាតិសាសន៍ទាំងអស់ ឯក្រុងយេរូសាឡិមវិញ នឹងត្រូវសាសន៍ដទៃជាន់ឈ្លីរហូតដល់ពេលវេលារបស់ពួកគេត្រូវបានបញ្ចប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។ សូមមើលជំពូកអាល់គីតាប24 គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។ សូមមើលជំពូក |
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
គាត់នឹងតាំងសម្ពន្ធមេត្រីមួយយ៉ាងរឹងមាំ ជាមួយមនុស្សជាច្រើនក្នុង ‘ប្រាំពីរគ្រា’ មួយ ហើយដល់ពាក់កណ្ដាល ‘ប្រាំពីរគ្រា’ នោះ គាត់នឹងបញ្ឈប់ការថ្វាយយញ្ញបូជា និងតង្វាយ។ អ្នកបង្កការហិនវិនាស នឹងស្ថិតនៅលើស្លាបរបស់តួគួរឲ្យស្អប់ខ្ពើម រហូតដល់ការបំផ្លាញដែលត្រូវបានកំណត់ បានធ្លាក់មកលើអ្នកបង្កការហិនវិនាសនោះ”៕