នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ
យ៉ាកុប 3:9 - អាល់គីតាប ដោយសារអណ្ដាត យើងអរគុណអុលឡោះជាអម្ចាស់ជាបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលទ្រង់បានបង្កើតមក ឲ្យមានលក្ខណៈខ្លះដូចទ្រង់ដែរ ព្រះគម្ពីរខ្មែរសាកល យើងសរសើរតម្កើងព្រះអម្ចាស់ និងព្រះបិតា ដោយអណ្ដាត ហើយយើងប្រទេចផ្ដាសាមនុស្សដែលត្រូវបានបង្កើតតាមលក្ខណៈដូចព្រះ ដោយអណ្ដាតដដែលនោះដែរ។ Khmer Christian Bible យើងសរសើរតម្កើងព្រះអម្ចាស់ដែលជាព្រះវរបិតាដោយអណ្ដាតនេះ ហើយយើងដាក់បណ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមកឲ្យមានលក្ខណៈដូចព្រះអង្គដោយអណ្ដាតតែមួយនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារអណ្តាត យើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះវរបិតា ហើយដោយសារអណ្ដាត យើងជេរប្រទេចបណ្តាសាមនុស្ស ដែលកើតមកដូចរូបអង្គព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង |
នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។
លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្តាសាស្តេចដែលអុលឡោះតាអាឡាបានតែងតាំង!»។
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
បន្ទាប់មកស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំអុលឡោះតាអាឡា និងគោរពស្តេច។
មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
ឱអុលឡោះអើយ ខ្ញុំ ត្រៀមចិត្តគំនិតជាស្រេច! ខ្ញុំនឹងច្រៀង ខ្ញុំនឹងច្រៀង គីតាបសាបូរអស់ពីដួងចិត្ត!
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងអុលឡោះតាអាឡា សូមឲ្យសត្វលោកទាំងអស់លើកតម្កើង នាមដ៏វិសុទ្ធរបស់ទ្រង់ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ហេតុនេះហើយបានចិត្តខ្ញុំរីករាយ វិញ្ញាណខ្ញុំត្រេកអរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។
ដូច្នេះ ខ្ញុំនៅស្ងៀមមិនបានឡើយ ខ្ញុំច្រៀង គីតាបសាបូរ ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំសរសើរតម្កើងទ្រង់រហូតតទៅ។
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
ពេលនោះ ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជានិច្ច ហើយខ្ញុំសរសើរតម្កើងទ្រង់ ជារៀងរាល់ថ្ងៃ!។
ឱអុលឡោះជាម្ចាស់សង្គ្រោះនៃខ្ញុំ សូមរំដោះខ្ញុំឲ្យរួចពីទោសព្រោះតែបានបង្ហូរឈាម នោះខ្ញុំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ទ្រង់ដោយអំណរ។
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
ពេលហារមាត់និយាយ គេពោលចេញមក សុទ្ធតែពាក្យសំដី ពោរពេញទៅដោយអំពើបាប ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន! ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។
អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក
ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។
ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ!
អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
ពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមអុលឡោះដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូរអាអុលឡោះ សូមទ្រង់ប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
ហេតុនេះហើយបានជាចិត្ដខ្ញុំរីករាយ ខ្ញុំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ
ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះអុលឡោះជាបិតាវិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
គឺទាំងពាក្យអរគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។
សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្តាសាលោកអប៊ីម៉ាឡេក។