Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដោយ​សារ​អណ្តាត យើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌វរបិតា ហើយ​ដោយ​សារ​អណ្ដាត យើង​ជេរ​ប្រទេច​បណ្តាសា​មនុស្ស ដែល​កើត​មក​ដូច​រូប​អង្គ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 យើង​សរសើរតម្កើង​ព្រះអម្ចាស់ និង​ព្រះ​បិតា ដោយ​អណ្ដាត ហើយ​យើង​ប្រទេចផ្ដាសា​មនុស្ស​ដែល​ត្រូវបាន​បង្កើត​តាម​លក្ខណៈដូច​ព្រះ ដោយ​អណ្ដាតដដែលនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដោយ‌សារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះវរ‌បិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ‌សារ​អណ្ដាត យើង​អរ​គុណ​អុលឡោះ‌ជាអម្ចាស់​ជា​បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដា​សា​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




យ៉ាកុប 3:9
34 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​ពង្សាវ‌តារ​របស់​លោក​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ។


អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។


រួច​មក កាល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​ស្ដេចសូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


ប៉ុន្តែ អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ចាប់​ពាក្យ​ទូល​ថា៖ «តើ​មិន​ត្រូវ​សម្លាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ​ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ»។


ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។


បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។


មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ពាក្យបោក​បញ្ឆោត និង​ពាក្យ​កំណាច នៅ​ក្រោម​អណ្ដាត​គេ​មាន​ពាក្យ​អពមង្គល និង​ទុច្ចរិត។


ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក ដោយ‌សារ​កិត្តិយស​របស់​ទូល‌បង្គំ​ដែរ


ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។


៙ មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ហើយ​សូម​ឲ្យ​មនុស្ស​ទាំង‌អស់ ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច​តរៀង​ទៅ។


ហេតុ​នេះហើយ​បាន​ជា​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើង រូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ ដោយ​សាន្ត‌ត្រាណ​ដែរ។


ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។


ខ្ញុំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​ព្រះ‌អង្គ​នៅ​ក្នុង​មាត់​ខ្ញុំ​ជា‌និច្ច។


ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។


ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង!


ដ្បិត​អំពើ​បាបដែល​ចេញ​ពី​មាត់​របស់​គេ និង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​គេ សូម​ឲ្យ​គេ​ជាប់​អន្ទាក់ ដោយ​សារ​អំនួត​របស់​ខ្លួន។ ដ្បិតពាក្យ​ជេរ​ប្រទេច​ផ្ដាសា និង​ពាក្យ​ភូត​ភរ ដែល​គេ​បញ្ចេញ​មក


គម្រោង​ការ​របស់​គេ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ ធ្លាក់ពី​តំណែង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​របស់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្ដាសា​វិញ។ –បង្អង់


ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។


ឯ​អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា ចង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ គេ​ត្រូវ​អាម៉ាស់ ហើយ​អាប់​យស។


ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ


ពេល​នោះ គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» ខណៈ​នោះ មាន់​ក៏​រងាវ​ឡើង​ភ្លាម។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ


ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។


«មាត់​របស់​គេ​មាន​ពេញ​ដោយ​ពាក្យ​បណ្តាសា និង​ពាក្យ​ជូរ​ចត់ »។


សម្រាប់​បុរស​វិញ មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ព្រោះ​ខ្លួន​ជា​រូប​អង្គ និង​ជាសិរី‌ល្អរបស់​ព្រះ តែ​ស្ត្រី​ជាសិរី‌ល្អរបស់​បុរស។


សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌


សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។


មាន​ទាំង​ពាក្យ​ឲ្យ​ពរ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​មួយ។ បង‌ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។


សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ


គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម