Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:6 - អាល់គីតាប

6 អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ​មិន​ខាន។ ដ្បិត​អុលឡោះ​បាន​បង្កើត​មនុស្ស​លោក មក​ជា​តំណាង​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ្នកដែល​បង្ហូរ​ឈាម​មនុស្ស ឈាម​របស់អ្នកនោះ​នឹង​ត្រូវបាន​បង្ហូរ​ដោយ​មនុស្ស​វិញ ដ្បិត​ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូបរាង​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:6
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នេះ ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ដី​ដែល​មាន​ជី​ជាតិ​ល្អ ខ្ញុំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ទ្រង់​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា​សាត់​ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ខ្ញុំ គេ​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។


រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្តាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។


នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ


ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាត‌ក​ចេញ​ពី​ផែនដី?»។


ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ កូន​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ កូន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ​វង្សា‌នុវង្ស​ទាំង​អស់។


គេ​ចាប់​នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​នាង​នៅ​ទី​នោះ។


ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទី‌ក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​នាង​អថា‌លា​នៅ​ក្នុង​វាំង។


ពួក​មន្ត្រី​របស់​ស្តេច​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​សម្លាប់​គាត់​ក្នុង​រាជ‌វាំង។


ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​ទ្រង់ គឺ​ទាស់​នឹង​ទ្រង់​តែ​មួយ​គត់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ទ្រង់​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ទ្រង់​កាត់​ទោស​ខ្ញុំ​យ៉ាង​ណា​ក្តី ក៏​ទ្រង់​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ទ្រង់​ធ្វើ​ទោស​ខ្ញុំ​យ៉ាង​ណា​ក្តី ក៏​ទ្រង់​នៅ​តែ​ឥត​កំហុស​ដដែល។​


កុំ​សម្លាប់​មនុស្ស។


អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។


មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។


ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ជូន​ជា​ជំនូន​ដល់​ទ្រង់​នៅ​មុខ​ជំរំ‌សក្ការៈ។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


អ្នក​ណា​វាយ​មនុស្ស​ម្នាក់ រហូត​ដល់​បាត់​បង់​ជីវិត​អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។


ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។


សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។


ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​អុលឡោះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។


ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង អុលឡោះ និង​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់​ឲ្យ​គេ​ឃើញ។ រីឯ​ស្ដ្រី​វិញ នាង​សំដែង​សិរី‌រុង‌រឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ


ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល‌ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ​ក៏​ដោយ


កុំ​សម្លាប់​មនុស្ស។


ដោយ‌សារ​អណ្ដាត យើង​អរ​គុណ​អុលឡោះ‌ជាអម្ចាស់​ជា​បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដា​សា​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​ទ្រង់​ដែរ


បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ត្រូវ​មាន​ចិត្ដ​ព្យាយាម និង​មាន​ជំនឿ។


គឺ​យ៉ាង​នេះ​ហើយ ដែល​អុលឡោះ​ដាក់​ទោស​លោក​អប៊ី‌ម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង‌ប្អូន​គាត់​ទាំង​ចិត​សិប​នាក់។


សាំយូ‌អែល​និយាយ​ថា៖ «ដាវ​របស់​ឯង បាន​ធ្វើ​ឲ្យ​ម្តាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្តាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក សាំយូ‌អែល​ប្រហារ​ជីវិត​ស្តេច​អកាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីល‌កាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម