Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 1:3 - អាល់គីតាប

3 សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ជា​ព្រះ​ដែល​បាន​ប្រទាន​ព្រះពរ​ដល់​យើងនៅ​ក្នុង​ព្រះគ្រិស្ដ​ឲ្យ​មាន​ព្រះពរ​ខាង​វិញ្ញាណ​គ្រប់​បែប​យ៉ាង​ពី​ស្ថានសួគ៌​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់

សូមមើលជំពូក ចម្លង




អេភេសូរ 1:3
39 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​ឡាយ មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់!»។ អ៊ីប្រាំ​បាន​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​រឹប​អូស​បាន មក​ជូន​ស្តេច​ម៉ិលគី‌ស្សាដែក​មួយ​ភាគ​ដប់។


ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​យើង»។


បន្ទាប់​មក​ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​គោរព​ស្តេច។


លោក​យ៉ាបេស​បាន​ទូរអា​អង្វរ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា «សូម​ប្រទាន​ពរ​ខ្ញុំ សូម​ពង្រីក​ទឹក​ដី​របស់​ខ្ញុំ ហើយ​ដាក់​ដៃ​លើ​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។


ស្តេច​ហេសេ‌គា និង​ពួក​មន្ត្រី​មក​មើល​គំនរ​ជំនូន​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​គុណអុលឡោះ‌តាអាឡា និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​សូម​លើក​តម្កើង នាម​ដ៏​រុង‌រឿង​របស់​ទ្រង់ ជា​នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!


សូម​អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!


សូម​ឲ្យ​ស្តេច​មាន​នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​នាម​ស្តេច នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​នាម​ស្តេច ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ស្តេច​ប្រកប​ដោយ​ពរ!


សូម​លើក​តម្កើង​នាម​ដ៏​រុង‌រឿង របស់​ទ្រង់​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់! អាម៉ីន! អាម៉ីន!


ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ របស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែលអុលឡោះ‌តាអាឡា បាន​ប្រទាន​ពរ។


«លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរគុណ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ទ្រង់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


លោក​ស៊ីម្មាន​ក៏​យក​កូន​មក​បី រួច​សរសើរ​តម្កើង​អុលឡោះ​ថា៖


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​អុលឡោះ​ជា​បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​បិតា​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​រូប​កាយ​តែ​មួយ​ក្នុង​កាយ​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។


ដើម្បី​ឲ្យ​បង​ប្អូន​មាន​ចិត្ដ​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង។


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


អាល់ម៉ា‌ហ្សៀស​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ អុលឡោះ​ជា​បិតា​ប្រកប​ដោយ​ចិត្ត​មេត្ដា‌ករុណា និង​ជា​ម្ចាស់​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។


អុលឡោះ​ដែល​ជា​បិតា​របស់​អ៊ីសា‌ជាអម្ចាស់ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ទ្រង់​អស់‌កល្ប​ជា‌និច្ច!)។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ពរ​រួម​ជា​មួយ​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។


អុលឡោះ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​សូរ៉កា និង​នៅ​លើ​ផែនដី​ឲ្យ​រួម​គ្នា​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស ជា​ម្ចាស់​តែ​មួយ។


សូម​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង គឺ​អុលឡោះ​ជា​បិតា​ប្រកប​ដោយ​សិរី‌រុង‌រឿង ប្រទាន​រស​របស់​ទ្រង់ ឲ្យ​បង​ប្អូន​មាន​ប្រាជ្ញា និង​សំដែង​ឲ្យ​បង​ប្អូន​ស្គាល់​ទ្រង់​ច្បាស់។


អុលឡោះ​បាន​សំដែង​អំណាច​នេះ ដោយ​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ និង​ឲ្យ​នៅ​ខាង​ស្ដាំ​ទ្រង់​នៅ​សូរ៉កា


អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​សូរ៉កា រួម​ជា​មួយ​អ៊ីសា​ដែរ។


នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំអះ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​សូរ៉កា បាន​ស្គាល់​ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​អុលឡោះ


ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្សទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​សូរ៉កា ដូច​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ពេល​ដែល​ហៀប​នឹង​សង់​ជំរំ‌សក្ការៈ​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។


អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង តាម​គំរូ​នៅ​សូរ៉កា បាន​បរិសុទ្ធ ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​សូរ៉កា​នោះ​វិញ ត្រូវ​តែ​មាន​គូរបាន​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទើប​បាន​បរិសុទ្ធ។


សូម​សរសើរ​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង។ អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ចិត្ត​មេត្ដា‌ករុណា​ដ៏​លើស‌លប់​របស់​ទ្រង់ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម