Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 108 - អាល់គីតាប


ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ​ឡើង
គីតាបសាបូរ​របស់​ស្តេច​ទត។

1 ឱ​អុលឡោះ​អើយ ខ្ញុំ ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច! ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​អស់​ពី​ដួង​ចិត្ត!


គីតាបសាបូរ​អស់​ពី​ដួង​ចិត្ត!

2 ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ

3 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹង​លើក​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ ជូន​ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា


គីតាបសាបូរ

4 ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​ខ្ពស់​ដល់​អាកាស‌វេហាស៍។

5 ឱ​អុលឡោះ​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង ឧត្តុង្គ‌ឧត្ដម​របស់​ទ្រង់​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុង‌រឿង​របស់​ទ្រង់ ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល!

6 សូម​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ទ្រង់​បាន​រួច​ជីវិត!

7 អុលឡោះ​មាន​បន្ទូល​ពី​ទី‌សក្ការៈ របស់​ទ្រង់​មក​ថា: «យើង​នឹង​យក​ជ័យ‌ជំនះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

8 កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

9 ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។ យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម ប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។

10 តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុង ដ៏​រឹង‌មាំ​បាន? តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?

11 ឱ​អុលឡោះ​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ប៉ុន្តែ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​ឈប់​ទៅ​ជា​មួយ​កង‌ទ័ព យើង​ខ្ញុំ​ទៀត​ហើយ។

12 សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។

13 បើ​អុលឡោះ​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជំនះ ដ្បិត​ទ្រង់​នឹង​បង្ក្រាប​បច្ចា‌មិត្ត របស់​យើង​ឲ្យ​រាប។​

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម