Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 5 - អាល់គីតាប


បញ្ជី​រាយ​នាម​បុព្វ‌បុរស ពី​អាដាម ដល់​ណាពី​ណុះហ៍

1 នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ

2 អុលឡោះ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ទ្រង់​បង្កើត​គេ​មក​នោះ អុលឡោះ​ហៅ​គេ​ថា «មនុស្ស»។

3 ពេល​អាដាម​មាន​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​គាត់ និង​ជា​តំណាង​របស់​គាត់ ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។

4 ក្រោយ​អាដាម​បង្កើត​សេថ​មក គាត់​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

5 គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

6 ពេល​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​អេណុស។

7 ក្រោយ​បង្កើត​អេណុស​មក សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

8 គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​ដប់​ពីរ​ឆ្នាំ។

9 ពេល​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កៃណាន។

10 ក្រោយ​បង្កើត​កៃណាន​មក អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

11 គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

12 ពេល​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ គាត់​បង្កើត​បាន​ម៉ាលេ‌លាល។

13 ក្រោយ​បង្កើត​ម៉ាលេ‌លាល​មក កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ​សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14 គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

15 ពេល​ម៉ាលេ‌លាល​មាន​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​យ៉ារ៉េឌ។

16 ក្រោយ​បង្កើត​យ៉ារ៉េឌ​មក ម៉ាលេ‌លាល​រស់​បាន​ប្រាំ​បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

17 គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

18 ពេល​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុក​សិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​ហេណុក។

19 ក្រោយ​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20 គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​ពីរ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

21 ពេល​ហេណុក​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​មធូសា‌ឡា។

22 ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

23 គាត់​រស់​បាន​ទាំង​អស់​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ។

24 ហេណុក​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។

25 ពេល​មធូសា‌ឡា​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ប្រាំ​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​ឡាម៉េក។

26 ក្រោយ​បង្កើត​ឡាម៉េក​មក មធូសា‌ឡា​រស់​បាន​ប្រាំ​ពីរ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

27 គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​ប្រាំ​បួន​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

28 ពេល​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​ម្នាក់

29 ដែល​គាត់​ដាក់​ឈ្មោះ​ថា “ណុះហ៍” ព្រោះ​គាត់​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​យើង ព្រោះ​តែ​ដី​ដែលអុលឡោះ‌តាអាឡា​បាន​ដាក់​បណ្តាសា”។

30 ក្រោយ​បង្កើត​ណុះហ៍​មក ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

31 គាត់​រស់​បាន​ទាំង​អស់ ប្រាំ​ពីរ​រយ​ចិត‌សិប​ប្រាំ​ពីរ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

32 ពេល​ណុះហ៍​អាយុ​ប្រាំ​រយ​ឆ្នាំ គាត់​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម