Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:5 - អាល់គីតាប

5 ពេល​ស្តេច​ទត​ទៅ​ដល់​ភូមិ​បាហ៊ូ‌រីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ី‌ម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្តេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេច​ផ្តាសា​ស្តេច​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​មក កាល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​ស្ដេចសូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ដល់​ភូមិ​បាហ៊ូ‌រីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ី‌ម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្ដេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេច‌ផ្ដាសា​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត និង​បណ្តា‌ជន​ទាំង​មូល ដែល​រួម​ដំណើរ​ជា​មួយ​ក៏​ទៅ​ដល់​ទន្លេ​យ័រ‌ដាន់ ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សម្រាក​នៅ​ទី​នោះ។


ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​គោរព​ស្តេច ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ប្រណី​សន្តោស​ខ្ញុំ​រហូត​ត​ទៅ!»។


គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ស្តេច​ទត និង​នាម៉ឺន​មន្ត្រី​របស់​គាត់ ទោះ​បី​មាន​បណ្តា‌ជន និង​ពល​ទាហាន នៅ​អម​សង​ខាង​គាត់​ក៏​ដោយ។


ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​អ្នក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម។ អ្នក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្តូង​មួយ ដែល​អ្នក​ទាំង​ពីរ​ចុះ​ទៅ​ពួន។


លោក​អាប៊ី-អាល់‌បូន អ្នក​ស្រុក​អើរ៉ា‌បា លោក​អាស្មា‌វែត អ្នក​ស្រុក​បាហូ‌រីម


លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។


នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​នាក់​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។


អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ទ្រង់​បន្ទាប​បន្ថោក​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំ តាម​ចិត្ត​របស់​ពួក​គេ។


រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ខ្ញុំ ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ ហើយ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់​បណ្ដាសា​គ្នា។


ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ដោយ ក៏​ទ្រង់​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​មាន​អំណរ​សប្បាយ។


ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ទ្រង់​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។


ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្តប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្តប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្តាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។


មិន​ត្រូវ​ជេរ​ប្រមាថ​អុលឡោះ ហើយ​ក៏​មិន​ត្រូវ​ប្រទេច​ផ្តាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។


កុំ​ដាក់​បណ្ដាសា​ស្ដេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សំដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។


គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ


ជន​ភីលី‌ស្ទីន​នោះ​ជេរ​ទត​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ​បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​ឈ្មោះ​ព្រះ​របស់​វា​មក​ដាក់​បណ្តាសា​ទត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម