Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 30 - អាល់គីតាប


អុលឡោះ​ប្រោស​ខ្ញុំ​ឲ្យ​ជា
គីតាបសាបូរ។ បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ម៉ាស្ជិទ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​បាន​ជួយ​ស្រោច​ស្រង់​ខ្ញុំ ទ្រង់​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ខ្ញុំ​ទៅ​លេង​សើច​ឡើយ។

2 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​បាន​ស្រែក​អង្វរ​ទ្រង់ ហើយ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា។

3 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ស្រង់​ព្រលឹង​ខ្ញុំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ខ្ញុំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​រស់​ឡើង​វិញ។

4 អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ទ្រង់​អើយ ចូរ​ច្រៀង គីតាបសាបូរ​អុលឡោះ‌តាអាឡា! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ*​របស់​ទ្រង់!


គីតាបសាបូរ​ អុលឡោះ‌តាអាឡា !

5 ដ្បិត​ទ្រង់​ខឹង​តែ​មួយ​ស្របក់ តែ​ទ្រង់​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។

6 នៅ​ពេល​ខ្ញុំ​បាន​សុខ‌សាន្ត ខ្ញុំ​ពោល​ថា ខ្ញុំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

7 ឱ​អុលឡោះ‌តាអាឡា​អើយ! ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រឹង‌ប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ទ្រង់​មិន​នៅ​ជា​មួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។

8 ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។

9 បើ​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ទ្រង់​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ទ្រង់​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ចិត្ត​ស្មោះ​ត្រង់ របស់​ទ្រង់​កើត​ឬ?

10 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ខ្ញុំ! ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ផង!។

11 ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ខ្ញុំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ទ្រង់​បាន​យក​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សំលៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ខ្ញុំ​វិញ។

12 ដូច្នេះ ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ខ្ញុំ​ច្រៀង គីតាបសាបូរ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម