យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
២ កូរិនថូស 5:14 - ព្រះគម្ពីរខ្មែរសាកល ជាការពិត សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញយើង ដោយសារយើងបានយល់ឃើញដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ដូច្នេះមនុស្សទាំងអស់បានស្លាប់ហើយ; Khmer Christian Bible ព្រោះសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដជំរុញយើង យើងក៏វិនិច្ឆ័យដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ហេតុនេះមនុស្សទាំងអស់ក៏បានស្លាប់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ អាល់គីតាប ដ្បិតចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ |
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
ពួកគេក៏ទទូចដល់ព្រះអង្គថា៖ “សូមស្នាក់នៅជាមួយពួកយើងសិនទៅ ពីព្រោះជិតល្ងាច ណាមួយថ្ងៃក៏លិចហើយដែរ!” ដូច្នេះ ព្រះយេស៊ូវក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“គឺខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត។ អ្នកដែលជឿលើខ្ញុំនឹងរស់ ទោះបីជាអ្នកនោះស្លាប់ហើយក៏ដោយ
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះបុត្រារបស់ព្រះ ហើយអ្នកដែលឮនឹងរស់។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
មួយវិញទៀត យើងដឹងហើយថា ការជំនុំជម្រះរបស់ព្រះចំពោះពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ គឺស្របតាមសេចក្ដីពិត។
ប៉ុន្តែអំណោយទានមិនដូចការបំពានទេ។ ជាការពិត ប្រសិនបើមនុស្សជាច្រើនបានស្លាប់ដោយសារតែការបំពានរបស់មនុស្សម្នាក់ទៅហើយ ចុះទម្រាំព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណពីមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ តើមានសម្បូរហូរហៀរដល់មនុស្សជាច្រើនលើសពីនេះអម្បាលម៉ានទៅទៀត!
ហើយក៏កុំថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់បាប ទុកជាឧបករណ៍នៃសេចក្ដីទុច្ចរិតដែរ។ ផ្ទុយទៅវិញ ចូរថ្វាយខ្លួនអ្នកដល់ព្រះ ទុកជាអ្នកដែលរស់ពីចំណោមមនុស្សស្លាប់ ព្រមទាំងថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់ព្រះ ទុកជាឧបករណ៍នៃសេចក្ដីសុចរិត។
យើងដឹងការនេះថា បុគ្គលចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបបានសាបសូន្យ និងដើម្បីកុំឲ្យយើងបម្រើបាបទៀត។
ប្រសិនបើអ្នកណាម្នាក់មិនស្រឡាញ់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ សូមព្រះអម្ចាស់យាងមកវិញ!
យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។
ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ
ដ្បិតប្រសិនបើការងារបម្រើខាងការផ្ដន្ទាទោស ប្រកបដោយសិរីរុងរឿងយ៉ាងដូច្នេះទៅហើយ តើការងារបម្រើខាងសេចក្ដីសុចរិតនឹងប្រកបដោយសិរីរុងរឿងយ៉ាងសម្បូរហូរហៀរ លើសពីនេះអម្បាលម៉ានទៅទៀត!
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
សូមឲ្យព្រះគុណស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ៕៚
នៅពេលអ្នករាល់គ្នាជាមនុស្សស្លាប់ក្នុងការបំពាន និងក្នុងការមិនបានកាត់ស្បែកខាងសាច់ឈាម ព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះគ្រីស្ទ។ ព្រះបានលើកលែងទោសឲ្យយើងចំពោះការបំពានទាំងអស់
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។
ព្រះអង្គបានថ្វាយអង្គទ្រង់ជាថ្លៃលោះជំនួសមនុស្សទាំងអស់ ការនេះជាទីបន្ទាល់ដែលផ្ដល់មកក្នុងពេលកំណត់។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន