Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:5 - ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​កាល​ស៊ីឡាស និង​ធីម៉ូថេ​ចុះមក​ពី​ម៉ាសេដូន ប៉ូល​ចាប់ផ្ដើម​ចំណាយពេលទាំងស្រុង​នឹង​ព្រះបន្ទូល ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដល់​ជនជាតិយូដា​ថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 រួច​កាល​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​ លោក​ប៉ូល​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ធ្វើ​បន្ទាល់​ដល់​ជនជាតិ​យូដា​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ស៊ីឡាស នឹង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




កិច្ចការ 18:5
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​មាន​ពិធីជ្រមុជទឹក​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល ហើយ​ខ្ញុំ​ឈឺចាប់​ណាស់ហ្ន៎ ទម្រាំតែ​ការនោះ​បាន​សម្រេច​!


ដ្បិត​ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​។ សូម​ឲ្យ​គាត់​ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់​ពួកគេ​ផង ដើម្បីកុំឲ្យ​ពួកគេ​បាន​មក​កន្លែង​ទារុណកម្ម​នេះ​ដែរ’។


មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។


ពួកយូដា​ក៏​ចោមរោម​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នក​ទុកឲ្យ​ពួកយើង​ភ័យអរ​ដល់ពេលណា​ទៀត​? បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​ពួកយើង​ឲ្យ​ច្បាស់​មក”។


ហើយ​អ្នករាល់គ្នា​ក៏​ធ្វើបន្ទាល់​ដែរ ពីព្រោះ​អ្នករាល់គ្នា​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក​។


អ្នករាល់គ្នា​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​: ‘ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​មុន​ព្រះអង្គ’។


ព្រះយេស៊ូវ​ទ្រង់​បង្គាប់​យើង​ឲ្យ​ប្រកាស​ដល់​មនុស្ស ហើយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ថា​ព្រះអង្គនេះ​ជា​អ្នក​ដែល​ព្រះ​បាន​តែងតាំង​ជា​ចៅក្រម​របស់​មនុស្ស​រស់ និង​មនុស្សស្លាប់​។


ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។


ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


រួច​ពីទីនោះ​ទៅដល់​ភីលីព ដែល​ជា​ទីក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​អាណានិគម​រ៉ូម​។ យើង​បាន​ស្នាក់នៅ​ទីក្រុង​នោះ​រយៈពេល​ប៉ុន្មានថ្ងៃ​។


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


ដោយ​ពន្យល់ និង​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ រួច​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ គាត់​និយាយ​ទៀត​ថា​៖ “ព្រះយេស៊ូវ​នេះ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា គឺជា​ព្រះ​គ្រីស្ទ”។


ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕


“ដូច្នេះ ចូរឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងមូល​ដឹង​ជាប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះយេស៊ូវ​នេះ​ដែល​អ្នករាល់គ្នា​បាន​ឆ្កាង ឲ្យទៅជា​ព្រះអម្ចាស់​ផង និង​ជា​ព្រះ​គ្រីស្ទ​ផង”។


គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។


គ្រាន់តែ​ដឹង​ថា​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយ​ប្រាប់​ខ្ញុំ​នៅទីក្រុងនីមួយៗ​ថា មាន​ចំណង និង​ទុក្ខវេទនា​នៅ​រង់ចាំ​ខ្ញុំ​។


ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។


ចំណែកឯ​យើងខ្ញុំ​វិញ យើងខ្ញុំ​មិនអាច​មិន​និយាយ​អ្វីដែល​យើងខ្ញុំ​បាន​ឃើញ និង​បាន​ឮ​នោះ​ទេ”។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​សូល​ទទួលកម្លាំង​កាន់តែខ្លាំងឡើង ហើយ​ផ្ចាញ់ផ្ចាល​ជនជាតិយូដា​ដែល​រស់នៅ​ដាម៉ាស់ ដោយ​បញ្ជាក់​ថា​ព្រះយេស៊ូវនេះ​ហើយ​ជា​ព្រះ​គ្រីស្ទ។


ជាការពិត ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ដែល​ត្រូវបាន​ប្រកាស​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​យើង គឺ​តាមរយៈ​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ ព្រះអង្គ​មិនមែន “មែន” ផង “ទេ” ផង​នោះ​ទេ ‍គឺ​នៅក្នុង​ព្រះអង្គ​មានតែ “មែន”។


កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


ប៉ុន្តែ​ឥឡូវនេះ ធីម៉ូថេ​បាន​ចេញពី​អ្នករាល់គ្នា​មក​ដល់​យើង​វិញ​ហើយ ព្រមទាំង​នាំដំណឹងដ៏ល្អ​ដល់​យើង អំពី​ជំនឿ និង​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​ទៀតផង ហើយ​ប្រាប់យើង​ថា​អ្នករាល់គ្នា​មាន​អនុស្សាវរីយ៍​ល្អ​អំពី​យើង​ជានិច្ច ទាំង​ចង់​ជួប​យើង​យ៉ាងខ្លាំង ដូចដែល​យើង​ចង់​ជួប​អ្នករាល់គ្នា​ដែរ​។


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម