Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:24 - ព្រះគម្ពីរខ្មែរសាកល

24 សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អស់អ្នក​ដែល​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ដោយ​សេចក្ដីស្រឡាញ់​ដែលមិនចេះសាបសូន្យ​៕​៚

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូ​គ្រិស្ដ​នៃ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មិន​សាបសូន្យ​ បាន​ប្រកប​ដោយ​ព្រះគុណ៕​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សូម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សូម​ក្តី​មេត្តា​របស់​អុលឡោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង ដោយ​ឥត​មាន​ចិត្ដ​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក ចម្លង




អេភេសូរ 6:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“‘អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង និង​អស់ពី​គំនិត​របស់អ្នក’។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។


ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការបញ្ជា​ទេ គឺ​ខ្ញុំ​កំពុង​ពិសោធមើល​សេចក្ដីស្រឡាញ់​ដ៏ពិតត្រង់​របស់អ្នករាល់គ្នា​ដោយ​ចិត្តខ្នះខ្នែង​របស់​អ្នកដទៃ​។


សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីស្រឡាញ់​ដែលជាប់ជាមួយ​ជំនឿ ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​បងប្អូន​!


ពី​ខ្ញុំ ប៉ូល និង​ធីម៉ូថេ បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​នៅ​ភីលីព ព្រមទាំង​អ្នកមើលខុសត្រូវ និង​អ្នកជំនួយ​។


ខ្ញុំ ប៉ូល សូម​សរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់​។ សូម​នឹកចាំ​អំពី​ការជាប់ឃុំឃាំង​របស់ខ្ញុំ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚


សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​វិញ្ញាណ​របស់អ្នក​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​!​៕​៚


ខ្លួនអ្នក​ត្រូវ​បង្ហាញ​គំរូ​ក្នុង​កិច្ចការ​ដ៏ប្រសើរ​គ្រប់យ៉ាង ហើយ​ក្នុង​ការបង្រៀន ត្រូវ​បង្ហាញ​ភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ


ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នក‍។ សូម​ជួយ​សួរសុខទុក្ខ​អ្នក​ដែល​ស្រឡាញ់​យើង​ក្នុង​ជំនឿ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚


សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម