Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:7 - ព្រះគម្ពីរខ្មែរសាកល

7 ប្រសិនបើ​ការងារបម្រើ​ខាង​សេចក្ដីស្លាប់ ដែល​ត្រូវបាន​ឆ្លាក់​ជា​អក្សរ​លើ​បន្ទះថ្ម បាន​ប្រកបដោយ​សិរីរុងរឿង រហូតដល់​កូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹងមើល​មុខ​ម៉ូសេ​បាន ដោយសារតែ​រស្មីរុងរឿង​ពី​មុខ​របស់​លោក​ដែល​រមែងតែងតែ​សាបសូន្យ​យ៉ាងដូច្នោះទៅហើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរី​រុងរឿង​រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយ​ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប្រសិន‌បើ​ការ​បម្រើ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​នៅ​លើ​បន្ទះ​ថ្ម មាន​សិរី​ល្អ​ជា​ខ្លាំង រហូត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​លោក ហើយ​ជា​សិរីល្អ​ដែល​សាប​សូន្យ​ទៅ យ៉ាង​ហ្នឹង​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្រឹត្យ‌វិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី‌រុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរី‌រុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បម្រើ​ក្រឹត្យ‌វិន័យ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​ជន‌ជាតិ​អ៊ីស្រាអែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហ៊ូកុំ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​អាច​សម្លឹង​មើល​មុខ​ម៉ូសា​បាន ព្រោះ​តែ​សិរី‌រុង‌រឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​គាត់ ហើយ​ជា​សិរី‌រុង‌រឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខ‌ងារ​បម្រើ​ហ៊ូកុំ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុង‌រឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:7
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​ធ្វើ​សម្លៀកបំពាក់​ស្បែក​សម្រាប់​អ័ដាម និង​ប្រពន្ធ​របស់គាត់ ហើយ​ស្លៀកពាក់ឲ្យ​ពួកគេ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​!


ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ណាស់ហ្ន៎​! វា​ជា​ទីសញ្ជឹងគិត​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។


អស់អ្នក​ដែល​អង្គុយ​នៅក្នុង​ក្រុមប្រឹក្សា​សម្លឹងមើល​ស្ទេផាន ក៏​ឃើញ​មុខ​គាត់​ដូចជា​មុខ​ទូតសួគ៌​៕


ជាការពិត ព្រះ​គ្រីស្ទ​ជា​ចុងបញ្ចប់​នៃ​ក្រឹត្យវិន័យ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿ​ត្រូវបាន​រាប់ជាសុចរិត​។


ដ្បិត​ក្រឹត្យវិន័យ​នាំឲ្យមាន​ព្រះពិរោធ ដូច្នេះ​កន្លែងណាដែល​គ្មាន​ក្រឹត្យវិន័យ កន្លែងនោះ​ក៏គ្មាន​ការល្មើស​ដែរ​។


ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត


រីឯ​ខ្ញុំ​ក៏​ស្លាប់​។ ដូច្នេះ ខ្ញុំ​ឃើញថា បទបញ្ជា​ដែល​ត្រូវ​នាំមកនូវ​ជីវិត បែរជា​នាំមកនូវ​សេចក្ដីស្លាប់​ទៅវិញ​។


ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ


ដ្បិត​កាល​យើង​រស់នៅ​ខាងសាច់ឈាម តណ្ហា​នៃ​បាប​ដែល​កើតមាន​តាមរយៈ​ក្រឹត្យវិន័យ តែងតែ​ចេញឥទ្ធិពល​នៅក្នុង​អវយវៈ​របស់យើង ធ្វើឲ្យ​បង្កើតផល​ដល់​សេចក្ដីស្លាប់​។


ប៉ុន្តែ​កាលណា​សេចក្ដីគ្រប់លក្ខណ៍​មក​ដល់ សេចក្ដី​ដែល​មិនពេញខ្នាត នឹង​ត្រូវ​សាបសូន្យ​ទៅ​។


រួច​ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ថា អ្នករាល់គ្នា​ជា​លិខិត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ប្រគល់មក​តាមរយៈ​យើង​។ លិខិតនេះ​មិនមែន​កត់ទុក​ដោយ​ទឹកខ្មៅ​ទេ គឺ​កត់ទុក​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយក៏​មិនមែន​កត់ទុក​លើ​បន្ទះ​ថ្ម​ដែរ គឺ​កត់ទុក​លើ​បន្ទះ​ដួងចិត្ត​របស់មនុស្ស​វិញ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ចុះម្ដេចក៏​ការងារបម្រើ​ខាង​ព្រះវិញ្ញាណ​នឹង​មិន​ប្រកបដោយ​សិរីរុងរឿង​លើសពីនេះទៅទៀត​?


អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ”។


បើដូច្នេះ តើ​ក្រឹត្យវិន័យ​ផ្ទុយនឹង​សេចក្ដីសន្យា​របស់​ព្រះ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​ដែល​ប្រទានមក​អាច​ផ្ដល់ជីវិត​បាន នោះ​សេចក្ដីសុចរិត​ពិតជា​នឹង​មក​ដោយសារតែ​ក្រឹត្យវិន័យ​មែន​។


អ្នករាល់គ្នា​មិនមែន​ចូលមក‍ដល់ភ្នំ​ដែល​អាច​ពាល់​បាន ដែល​មាន​ភ្លើង​ឆេះ ‍ដែលមាន​ភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ


ជាការពិត ព្រះយេស៊ូវ​ត្រូវបាន​រាប់ថាស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​លើស​ជាង​ម៉ូសេ​ទៅទៀត ដូចដែល​អ្នកសង់ផ្ទះ​មាន​កិត្តិយស​លើសជាង​ផ្ទះ​នោះ​ដែរ


មាន​អាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និង​ហិប​នៃ​សម្ពន្ធមេត្រី​ដែល​ស្រោប​មាស​ជុំវិញទាំងអស់​; ក្នុង​ហិបនោះ មាន​ក្រឡ​មាស​មួយ​ដាក់​ម៉ាណា ព្រមទាំង​មាន​ឈើច្រត់​របស់​អើរ៉ុន​ដែល​ចេញពន្លក និង​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម