Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:24 - ព្រះគម្ពីរខ្មែរសាកល

24 ដ្បិត​កូន​របស់ខ្ញុំ​នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; គាត់​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញ​ហើយ’។ ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​អបអរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​រស់​ឡើង​វិញ​ វា​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ។​ រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​កូន​យើង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ តែ​បាន​ឃើញ​វិញ​ហើយ"។ គេ​ក៏​ចាប់​ផ្តើម​ជប់​លៀង​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។

សូមមើលជំពូក ចម្លង




លូកា 15:24
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយថា​៖ “គ្រប់គ្រាន់​ហើយ​! យ៉ូសែប​កូនប្រុស​របស់យើង​នៅរស់​នៅឡើយ យើង​នឹង​ទៅ​មើល​វា​មុន​យើង​ស្លាប់”៕


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បៅ ហើយ​ឆ្អែត​ដោយ​ដោះ​នៃ​ការលួងលោម​របស់នាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជញ្ជក់ ហើយ​រីករាយ​ដោយ​ដោះ​ដ៏ឧត្ដម​របស់នាង​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​! ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ”។


នៅពេល​ពួកគេ​មកដល់​បេតសៃដា មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក​ម្នាក់​មក ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ពាល់​គាត់​។


មើល៍! ខ្ញុំ​បាន​ឲ្យ​សិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ឲ្យ​ដើរជាន់​ពស់ និង​ខ្យាដំរី ក៏​ឲ្យ​សិទ្ធិអំណាច​លើ​អស់ទាំង​ឥទ្ធិឫទ្ធិ​របស់​ខ្មាំងសត្រូវ​ដែរ ដូច្នេះ​គ្មានអ្វី​ធ្វើទុក្ខ​អ្នករាល់គ្នា​សោះឡើយ​។


រួច​យក​កូនគោ​ដែល​បំប៉ន​ទុក​មក​សម្លាប់​ចុះ​។ យើង​នាំគ្នា​ហូប និង​អបអរ​ទៅ​!


“រីឯកូន​ច្បង​របស់​គាត់​នៅ​ឯ​ចម្ការ​។ នៅពេល​មកជិតដល់​ផ្ទះ គាត់​ឮ​សូរតន្ត្រី និង​របាំ


ឥឡូវ យើង​ត្រូវតែ​អបអរ និង​អរសប្បាយ ដ្បិត​ប្អូនប្រុស​របស់ឯង​ម្នាក់នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; វា​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញហើយ’”៕


“តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយរយ​ក្បាល ហើយ​បាត់​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​ទៅ ក៏​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅ​ទីរហោស្ថាន រួច​ទៅ​តាមរក​ចៀម​មួយ​ដែល​បាត់​នោះ ទាល់តែ​រក​វា​ឃើញ​ទេ​ឬ?


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង”។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ


ព្រោះថា​ព្រះ​បិតា​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ហើយ​ផ្ដល់ជីវិត​យ៉ាងណា ព្រះបុត្រា​ក៏​ផ្ដល់ជីវិត​ដល់​អ្នកដែល​ព្រះបុត្រា​ចង់​ផ្ដល់ឲ្យ​យ៉ាងនោះ​ដែរ​។


ជាការពិត ប្រសិនបើការដែល​ពួកគេ​ត្រូវបានបោះបង់ចោល ជា​ការផ្សះផ្សា​ដល់​មនុស្សលោក ចុះ​ការដែល​ពួកគេ​ត្រូវបានទទួល​ជា​អ្វីទៅ បើ​មិនមែន​ជា​ការមានជីវិតឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ទេ​នោះ​?


ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំសោក​ជាមួយ​អ្នក​ដែល​យំសោក​។


ដូចគ្នាដែរ អ្នករាល់គ្នា​ក៏​ត្រូវ​ចាត់ទុក​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​ព្រះ នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


ប្រសិនបើ​អវយវៈ​ណាមួយ​រងទុក្ខ អវយវៈ​ទាំងអស់​ក៏​រងទុក្ខជាមួយ​ដែរ​; ប្រសិនបើ​អវយវៈ​ណាមួយ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង អវយវៈ​ទាំងអស់​ក៏​អបអរជាមួយ​ដែរ​។


អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​បាប​របស់អ្នករាល់គ្នា​។


បាន​ប្រោស​យើង​ឲ្យរស់ជាមួយ​ព្រះ​គ្រីស្ទ ទោះបី​នៅពេល​យើង​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន​ក៏ដោយ ដូច្នេះ​អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ​ហើយ​!


ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។


នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង​ចំពោះ​ការបំពាន​ទាំងអស់


រីឯ​ស្ត្រីមេម៉ាយ​ដែល​រស់នៅតាមអំពើចិត្ត ទោះបីជា​នៅរស់​ក៏ដោយ ក៏​ដូចជា​ស្លាប់​ហើយ​។


អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​សើដេស​ថា​: ‘ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ប្រាំពីរ មានបន្ទូល​ដូច្នេះ​: យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មាន​ឈ្មោះ​ថា​រស់ ប៉ុន្តែ​តាមពិត​អ្នក​ជា​មនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម