Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:25 - ព្រះគម្ពីរខ្មែរសាកល

25 ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត ។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:25
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រភពទឹក​នៃ​ជីវិត​នៅនឹង​ព្រះអង្គ​; នៅក្នុង​ពន្លឺ​របស់ព្រះអង្គ ទើប​យើង​ឃើញ​ពន្លឺ​។


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដោយ​សេចក្ដីទាំងនេះ​ហើយ ដែល​មនុស្ស​មានជីវិតរស់ ហើយ​ជីវិត​នៃ​វិញ្ញាណ​របស់ទូលបង្គំ​ក៏​ស្ថិតនៅ​ក្នុង​អស់ទាំង​សេចក្ដីនេះ​ដែរ​។ ដូច្នេះ សូម​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យជា ហើយ​ឲ្យ​ទូលបង្គំ​មានជីវិតរស់​ផង​!


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ អ្នក​នឹង​នៅ​ស្ថានបរមសុខ​ជាមួយ​ខ្ញុំ”។


នៅក្នុង​ព្រះអង្គ​មាន​ជីវិត ហើយ​ជីវិត​នេះ​គឺជា​ពន្លឺ​របស់​មនុស្ស​។


“បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។


“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ


អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕


ព្រោះថា​ព្រះ​បិតា​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ហើយ​ផ្ដល់ជីវិត​យ៉ាងណា ព្រះបុត្រា​ក៏​ផ្ដល់ជីវិត​ដល់​អ្នកដែល​ព្រះបុត្រា​ចង់​ផ្ដល់ឲ្យ​យ៉ាងនោះ​ដែរ​។


ជាការពិត ព្រះ​បិតា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងណា ព្រះអង្គ​ក៏​ផ្ដល់​ឲ្យ​ព្រះបុត្រា​មាន​ជីវិត​នៅក្នុង​អង្គទ្រង់​យ៉ាងនោះ​ដែរ​;


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។


គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ទាញ​អ្នកនោះ​មក​ប៉ុណ្ណោះ ហើយខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់​។


អ្នករាល់គ្នា​បាន​ធ្វើគុត​ស្ថាបនិក​នៃ​ជីវិត ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! ពួកយើង​ជា​សាក្សី​អំពី​ការនេះ​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន”។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


ដូច្នេះ អ្នក​ដែល​ដេកលក់​ក្នុង​ព្រះ​គ្រីស្ទ ក៏​វិនាស​ហើយ​ដែរ​។


បើមិនដូច្នោះទេ តើ​ពួក​ដែល​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់ នឹង​ធ្វើ​ដូចម្ដេច​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ទេ ហេតុអ្វីបានជា​ពួកគេ​ទទួលពិធីជ្រមុជទឹក​ជំនួស​មនុស្សស្លាប់​ដូច្នេះ​?


ពីព្រោះ​យើង​ដឹង​ថា ព្រះអង្គ​ដែល​លើក​ព្រះអម្ចាស់​យេស៊ូវ​ឲ្យរស់ឡើងវិញ ក៏​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ជាមួយ​ព្រះយេស៊ូវ​ដែរ ព្រមទាំង​នាំ​យើង​ឲ្យឈរ​ជាមួយ​អ្នករាល់គ្នា នៅចំពោះ​ព្រះអង្គ​។


ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់


ខ្ញុំ​ចង់​ស្គាល់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការរស់ឡើងវិញ​របស់​ព្រះអង្គ ព្រមទាំង​ការរួមចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះអង្គ ដោយ​ត្រឡប់ដូចជា​ព្រះអង្គ​ក្នុង​ការសុគត​របស់​ព្រះអង្គ


ដ្បិត​ដោយព្រោះ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ហើយ​មានព្រះជន្ម​រស់ឡើងវិញ ដូច្នេះ​យើង​ក៏​ជឿ​ដែរ​ថា ព្រះ​នឹង​នាំ​ពួក​អ្នក​ដែល​បាន​ដេកលក់​ក្នុង​ព្រះយេស៊ូវ​មក ឲ្យ​នៅ​ជាមួយ​ព្រះយេស៊ូវ​។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


រីឯ​មនុស្សស្លាប់​ឯទៀត មិន​រស់ឡើងវិញ​ទេ រហូតទាល់តែ​ផុត​មួយពាន់​ឆ្នាំ​នោះ​ទៅ​។ នេះ​ជា​ការរស់ឡើងវិញ​ទីមួយ​។


ព្រះអង្គ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​។ សេចក្ដីស្លាប់​នឹង​លែងមាន​ទៀត​ឡើយ ហើយក៏លែង​មាន​ទុក្ខព្រួយ ការយំសោក ឬ​ការឈឺចាប់​ទៀត​ដែរ ដ្បិត​អ្វីៗ​ពីមុន​បាន​កន្លងផុតទៅ​ហើយ”។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម