ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕
១ យ៉ូហាន 2:5 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។ Khmer Christian Bible ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្ដីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អាល់គីតាប រីឯអ្នកដែលកាន់តាមពាក្យរបស់គាត់ សេចក្ដីស្រឡាញ់របស់អុលឡោះពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងអ៊ីសាដោយសេចក្ដីនេះ |
ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕
ទូលបង្គំបានស្រែកហៅព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។
មានពរហើយ អ្នកដែលរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ គឺអ្នកដែលស្វែងរកព្រះអង្គអស់ពីចិត្ត!
កូនដែលមានការយល់ច្បាស់ កាន់តាមក្រឹត្យវិន័យ រីឯកូនដែលសេពគប់ជាមួយពួកល្មោភស៊ី ធ្វើឲ្យឪពុករបស់ខ្លួនអាម៉ាស់។
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំចុះ! មានពរហើយ អ្នកដែលរក្សាផ្លូវរបស់ខ្ញុំ!
អ្នកដែលកាន់តាមសេចក្ដីបង្គាប់ នឹងមិនជួបការអាក្រក់ឡើយ ហើយចិត្តរបស់មនុស្សមានប្រាជ្ញា ស្គាល់ពេល និងនីតិវិធី;
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
“គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
អ្នកឃើញថា ជំនឿបានធ្វើការជាមួយការប្រព្រឹត្តរបស់លោក ហើយដោយសារតែការប្រព្រឹត្ត ជំនឿក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។
អ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ គឺស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ យើងដឹងថាព្រះអង្គស្ថិតនៅក្នុងយើងដោយសារតែការនេះ គឺដោយសារតែព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកយើង៕
ដោយសារតែការនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានភាពក្លាហាននៅថ្ងៃនៃការជំនុំជម្រះ ដ្បិតដូចដែលព្រះគ្រីស្ទជាយ៉ាងណា យើងក៏ជាយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។
នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ; ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍បំបាត់សេចក្ដីភ័យខ្លាច។ ដ្បិតសេចក្ដីភ័យខ្លាចតែងតែប្រកបដោយទោស ហើយអ្នកដែលភ័យខ្លាចមិនទាន់បានគ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។
យើងដឹងថា យើងស្រឡាញ់កូនរបស់ព្រះ ដោយសារតែការនេះឯង គឺកាលណាយើងស្រឡាញ់ព្រះ ហើយប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។
នេះហើយ ជាសេចក្ដីស្រឡាញ់ គឺយើងត្រូវដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ; នេះហើយ ជាសេចក្ដីបង្គាប់ដូចដែលយើងបានឮតាំងពីដំបូងមក គឺយើងត្រូវតែដើរក្នុងសេចក្ដីស្រឡាញ់។
ដូច្នេះ នាគខឹងនឹងស្ត្រីនោះ ក៏ចេញទៅធ្វើសង្គ្រាមទាស់នឹងពូជពង្សឯទៀតៗរបស់នាង ជាអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះ និងរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
នេះហើយ ជាសេចក្ដីអត់ធ្មត់របស់វិសុទ្ធជនដែលរក្សាសេចក្ដីបង្គាប់របស់ព្រះ និងជំនឿលើព្រះយេស៊ូវ”។