Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 12:17 - ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ នាគ​ខឹង​នឹង​ស្ត្រី​នោះ ក៏​ចេញទៅ​ធ្វើ​សង្គ្រាម​ទាស់នឹង​ពូជពង្ស​ឯទៀត​ៗ​របស់​នាង ជា​អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ និង​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​នាគ​ក៏​ខឹង​នឹង​ស្រ្ដី​នោះ​ជា​ខ្លាំង​ ហើយ​ក៏​ចេញ​ទៅ​ច្បាំង​ជាមួយ​នឹង​កូន​ចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បន្ទាប់​មក នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ ជា​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​ទី​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ដ្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខី‌ភាព​របស់​អ៊ីសា។

សូមមើលជំពូក ចម្លង




វិវរណៈ 12:17
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។


យើង​ដឹង​ថា យើង​ស្រឡាញ់​កូន​របស់​ព្រះ ដោយសារតែការនេះ​ឯង គឺ​កាលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


យ៉ូហាន​បាន​ធ្វើបន្ទាល់​អំពី​អ្វីៗដែល​គាត់​បាន​ឃើញ គឺ​អំពី​ព្រះបន្ទូល​របស់​ព្រះ និង​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះយេស៊ូវ​គ្រីស្ទ​។


ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។


កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។


ប៉ុន្តែ​ផែនដី​បាន​ជួយ​ស្ត្រី​នោះ ដោយ​ហា​មាត់​លេប​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញពី​មាត់​វា​។


វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។


នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់​របស់​វិសុទ្ធជន​ដែល​រក្សា​សេចក្ដីបង្គាប់​របស់​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ”។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ពេលនោះ ខ្ញុំ​ឃើញ​សត្វតិរច្ឆាន និង​ពួក​ស្ដេច​នៃ​ផែនដី ព្រមទាំង​កងទ័ព​របស់​ពួកគេ ប្រមូលគ្នាមក​ដើម្បី​ធ្វើ​សង្គ្រាម​ទាស់នឹង​ព្រះអង្គ​ដែល​គង់​លើ​សេះ និង​ទាស់នឹង​កងទ័ព​របស់​ព្រះអង្គ​។


ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ចេញ ខ្ញុំ​បាន​ឃើញ​នៅក្រោម​អាសនា​មាន​ព្រលឹង​របស់​អ្នក​ដែល​ត្រូវគេ​សម្លាប់​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ និង​ដោយព្រោះ​ទីបន្ទាល់​ដែល​ពួកគេ​បាន​រក្សា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម