Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:24 - ព្រះគម្ពីរខ្មែរសាកល

24 អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ យើង​ដឹង​ថា​ព្រះអង្គ​ស្ថិតនៅ​ក្នុង​យើង​ដោយសារតែការនេះ គឺ​ដោយសារតែ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​នៅ​ជាប់​ក្នុង​ព្រះអង្គ​ ព្រះអង្គ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ ហើយ​ដោយ​របៀប​នេះ​យើង​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ក្នុង​យើង​ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតាដែរ”។


ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។


ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​?


តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណនេះ​ពី​ព្រះ​។ អ្នករាល់គ្នា​មិនមែន​ជា​របស់​ខ្លួនឯង​ទេ


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។


ចូរ​រក្សា​បញ្ញើ​ដ៏ល្អ តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិតនៅ​ក្នុង​យើង​។


ចូរឲ្យ​អ្វីដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ចុះ​។ ប្រសិនបើ​អ្វីដែល​អ្នករាល់គ្នា​បាន‍ឮ​តាំងពី​ដំបូង​បាន​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ហើយ នោះ​អ្នករាល់គ្នា​ក៏​នឹង​ស្ថិតនៅ​ក្នុង​ព្រះបុត្រា និង​ក្នុង​ព្រះ​បិតា​ដែរ។


យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។


រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។


អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ព្រះអង្គ អ្នកនោះ​ត្រូវតែ​ដើរ​ដូចដែល​ព្រះអង្គ​បាន​ដើរ​ដូច្នោះ​ដែរ។


ហើយ​អាច​ទទួល​ពី​ព្រះអង្គ​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ ពីព្រោះ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អ្វី​ដែល​គាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ យើង​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក ដ្បិត​សេចក្ដីស្រឡាញ់​ជារបស់​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់ គឺ​កើតមក​ពី​ព្រះ ហើយ​ស្គាល់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម