Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:5 - ព្រះគម្ពីរខ្មែរសាកល

5 អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់ នឹង​មិន​ជួប​ការអាក្រក់​ឡើយ ហើយ​ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា ស្គាល់​ពេល និង​នីតិវិធី​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់ នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ មួយ​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ ១​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល នឹង​សេចក្ដី​វិនិច្ឆ័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សំគាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។

សូមមើលជំពូក ចម្លង




សាស្តា 8:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទូលបង្គំ​នឹង​មិន​អាម៉ាស់មុខ​ឡើយ នៅពេល​ទូលបង្គំ​យកចិត្តទុកដាក់​នឹង​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


គ្មាន​អន្តរាយ​ណាមួយ​កើតមាន​ដល់​មនុស្ស​សុចរិត​ឡើយ រីឯ​មនុស្ស​អាក្រក់​ពេញ​ដោយ​មហន្តរាយ​។


ប្រាជ្ញា​នៅចំពោះមុខ​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ភ្នែក​របស់​មនុស្សល្ងង់​សម្លឹង​ទៅ​ចុងបំផុត​នៃ​ផែនដី​។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា​ឆ្ពោះទៅ​ស្ដាំ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​ឆ្ពោះទៅ​ឆ្វេង​។


អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។


ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។


ខ្ញុំ​សូម​ទូន្មាន​អ្នក​ឲ្យ​រក្សា​សេចក្ដីបង្គាប់​របស់​ស្ដេច ដោយព្រោះ​សម្បថ​របស់​ព្រះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ប៉ុន្តែ​ពេត្រុស និង​យ៉ូហាន​តប​នឹង​ពួកគេ​ថា​៖ “តើ​ការ​ដែល​ស្ដាប់តាម​អ្នករាល់គ្នា​ជាជាង​ស្ដាប់តាម​ព្រះ ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះ​ឬទេ​? សូម​អស់លោក​ពិចារណា​ចុះ​!


ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។


ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ


រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម