Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:146 - ព្រះគម្ពីរខ្មែរសាកល

146 ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

146 ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

146 ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

146 ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

146 ខ្ញុំ​អង្វរ​ទ្រង់ សូម​សង្គ្រោះ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:146
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រោសលោះ​ទូលបង្គំ​ពី​ការសង្កត់សង្កិន​របស់​មនុស្ស​ផង នោះ​ទូលបង្គំ​នឹង​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ គឺ​អ្នកដែល​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​!


ទូលបង្គំ​ជារបស់​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ស្វែងរក​ច្បាប់តម្រា​របស់ព្រះអង្គ​។


នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម