Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:7 - ព្រះគម្ពីរខ្មែរសាកល

7 កូន​ដែល​មានការយល់ច្បាស់ កាន់តាម​ក្រឹត្យវិន័យ រីឯ​កូន​ដែល​សេពគប់​ជាមួយ​ពួក​ល្មោភស៊ី ធ្វើឲ្យ​ឪពុក​របស់ខ្លួន​អាម៉ាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់ នោះ​ជា​កូន​ដែល​មាន​ប្រាជ្ញា តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ នឹង​មនុស្ស​ល្មោភ​ស៊ី​ផឹក នោះ​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិល‌ខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​ជា​កូន​ដែល​មាន​ប្រាជ្ញា តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្មោភ​ស៊ី​ផឹក នោះ​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ្នក​ណា​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​អុលឡោះអ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិលខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ធ្វើបាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់ខ្លួន ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ និង​ធ្វើឲ្យ​អាប់យស​។


អ្នកដែល​ប្លន់​ឪពុក ឬ​ម្ដាយ​របស់ខ្លួន ហើយ​និយាយថា​៖ “មិនមែន​ជា​បាប​ទេ” អ្នកនោះ​ជា​គូកន​នឹង​អ្នកបំផ្លាញ​។


រំពាត់ និង​ការស្ដីប្រដៅ​ផ្ដល់​ប្រាជ្ញា ប៉ុន្តែ​កូនក្មេង​ដែល​បណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់​ដល់​ម្ដាយ​របស់ខ្លួន​។


មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។


មិន​យូរ​ថ្ងៃ​ក្រោយមក កូន​ប្អូន​ក៏​ប្រមូល​របស់របរ​ទាំងអស់ ហើយ​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ​។ នៅ​ទីនោះ គាត់​បាន​ចាយបង្ហិន​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​រស់នៅ​ក្នុងភាពអបាយមុខ​។


រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម