Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:21 - ព្រះគម្ពីរខ្មែរសាកល

21 អ្នក​ដែល​មាន​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​កាន់តាម​សេចក្ដីបង្គាប់ទាំងនេះ គឺ​អ្នកនោះ​ហើយ​ជា​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​។ អ្នក​ដែល​ស្រឡាញ់​ខ្ញុំ នឹង​ត្រូវ​ព្រះ​បិតា​របស់ខ្ញុំ​ស្រឡាញ់ ហើយខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ​ដែរ ព្រមទាំង​បើកសម្ដែង​ខ្លួនខ្ញុំ​ដល់​អ្នកនោះ​ផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​ណា​ដែល​មាន​បទ‌បញ្ជា​របស់​ខ្ញុំ ហើយ​ធ្វើ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​ស្រឡាញ់​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ណា​មាន​បទ‌បញ្ជា​របស់​ខ្ញុំ និង​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះ‌បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរ‌បិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ណា​មាន​បទ​បញ្ជា​របស់​ខ្ញុំ និង​ប្រតិ‌បត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:21
43 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អ្នកដែល​ចង់​ឃើញ​ការរាប់ជាសុចរិត​ដល់​ទូលបង្គំ បាន​ស្រែកហ៊ោ និង​អរសប្បាយ​។ សូមឲ្យ​ពួកគេ​និយាយ​ជានិច្ច​ថា​៖ “សូម​លើកតម្កើង​ព្រះយេហូវ៉ា​! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីសុខសាន្ត​របស់​បាវបម្រើ​ព្រះអង្គ”។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


“ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ អ្នករាល់គ្នា​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ


ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។


អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។


ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ពីព្រោះ​ព្រះអង្គ​នឹង​ទទួល​អ្វី​ដែល​ជា​របស់ខ្ញុំ ហើយ​ថ្លែង​ដល់​អ្នករាល់គ្នា​។


ដ្បិត​ព្រះ​បិតា​ផ្ទាល់​ទ្រង់​ស្រឡាញ់​អ្នករាល់គ្នា ដោយសារ​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ និង​ជឿ​ថា ខ្ញុំ​ចេញមក​ពី​ព្រះ។


គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។


ឃើញ​ព្រះអម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​:‘ចូរ​ប្រញាប់​ចាកចេញ​ពី​យេរូសាឡិម​ភ្លាម ពីព្រោះ​គេ​នឹង​មិន​ទទួលយក​ពាក្យបន្ទាល់​របស់អ្នក​អំពី​យើង​ទេ’​។


ចំពោះ​ការនេះ ខ្ញុំ​បាន​ទូល​អង្វរ​ព្រះអម្ចាស់​បីដង ឲ្យ​បន្លានោះ​ថយចេញ​ពី​ខ្ញុំ


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​វិញ្ញាណ​របស់អ្នក​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​!​៕​៚


រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។


មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។


ជាការពិត នេះ​ជា​សេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ រីឯ​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​មិនមែន​ជា​បន្ទុកធ្ងន់​ទេ


នេះ​ហើយ ជា​សេចក្ដីស្រឡាញ់ គឺ​យើង​ត្រូវ​ដើរតាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​; នេះ​ហើយ ជា​សេចក្ដីបង្គាប់​ដូចដែល​យើង​បាន​ឮ​តាំងពី​ដំបូង​មក គឺ​យើង​ត្រូវតែ​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ’។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម