ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។
អេសាយ 45:19 - ព្រះគម្ពីរខ្មែរសាកល យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។ អាល់គីតាប យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។ |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។
នេះហើយ ជាជំនាន់របស់ពួកអ្នកដែលប្រឹងរកព្រះយេហូវ៉ា និងជាជំនាន់របស់ពួកអ្នកដែលស្វែងរកព្រះភក្ត្ររបស់ព្រះនៃយ៉ាកុប។ សេឡា
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ!
កាលណាព្រះអង្គសម្លាប់ពួកគាត់ ទើបពួកគាត់ស្វែងរកព្រះអង្គ ក៏បែរមកវិញ ហើយខំប្រឹងស្វែងរកព្រះ។
ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ គឺត្រូវបានពិសោធ; ព្រះអង្គជាខែលដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។
ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់;
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
គឺយើងបានប្រកាស បានសង្គ្រោះ ហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង!”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “គឺយើងហ្នឹងហើយ ជាព្រះ។
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕
ចូរចូលមកជិតយើង ហើយស្ដាប់សេចក្ដីនេះចុះ! តាំងពីដើមដំបូង យើងមិនបាននិយាយដោយសម្ងាត់ទេ តាំងពីពេលការនោះកើតឡើង យើងនៅទីនោះហើយ”។ ឥឡូវនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ព្រមទាំងព្រះវិញ្ញាណរបស់ព្រះអង្គផង។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
មើល៍! គាត់កំពុងនិយាយដោយបើកចំហ ហើយគេមិនថាអ្វីឲ្យគាត់សោះ។ ប្រហែលពួកមេគ្រប់គ្រងបានដឹងពិតប្រាកដថា អ្នកនេះជាព្រះគ្រីស្ទទេដឹង?
ដូច្នេះ ពេលព្រះយេស៊ូវកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ស្រែកឡើងថា៖“អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយក៏ដឹងថាខ្ញុំមកពីណាដែរ។ តាមពិត ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមក គឺពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។