Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:21 - ព្រះគម្ពីរខ្មែរសាកល

21 នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រម​ទាំង​អំពាវ‌នាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង នឹង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ព្រម​ទាំង​អំពាវ‌នាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា:

សូមមើលជំពូក ចម្លង




សុភា‌សិត 1:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាជ្ញា​ស្រែកយ៉ាងខ្លាំង​នៅតាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​របស់នាង​នៅ​កន្លែងសាធារណៈ​។


“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


តើ​ប្រាជ្ញា​មិន​ស្រែកហៅ​ទេ​ឬ​? តើ​ការយល់ដឹង​មិន​បន្លឺ​សំឡេង​ទេ​ឬ​?


នៅ​ក្បែរ​ទ្វារក្រុង នៅ​ខ្លោងទ្វារ​ទីក្រុង នៅ​ច្រកចូល​ទ្វារ ទាំង​ស្រែកយ៉ាងខ្លាំងថា​៖


នាង​បាន​ចាត់​ពួក​អ្នកបម្រើស្រី​របស់ខ្លួន​ឲ្យទៅ ក៏​ស្រែកហៅ​ពី​កន្លែងខ្ពស់បំផុត​នៃ​ទីក្រុង ថា​៖


អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។


មាន​ហ្វូងមនុស្ស​ជាច្រើន​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក រីឯ​ហ្វូងមនុស្ស​ទាំងមូល​ឈរ​នៅតាម​មាត់បឹង​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


“ចូរ​ទៅ ហើយ​ឈរ​នៅក្នុង​ព្រះវិហារ ប្រាប់​ប្រជាជន​នូវ​អស់ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម