Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:13 - ព្រះគម្ពីរខ្មែរសាកល

13 រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​ហើយ​! ឱ​ព្រះ​អើយ ក្នុង​វេលា​នៃ​ការសន្ដោស សូម​ឆ្លើយ​នឹង​ទូលបង្គំ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ និង​ក្នុង​ភាពពិតត្រង់​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ ប៉ុន្តែ ឯ​ទូល‌បង្គំ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ គឺតម្រង់ទៅឯ​ព្រះ‌អង្គ។ នៅ​ពេល​គាប់​ព្រះ‌ហឫ‌ទ័យ ឱ​ព្រះ​អើយ ដោយព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដោយ​ការ​សង្គ្រោះ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះ‌ជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ៙ ប៉ុន្តែឯ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ដំរង់​ទៅ​ឯ​ទ្រង់ ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់ តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​បំណង ទ្រង់​ហើយ ឱ​អុលឡោះ​អើយ ដោយ​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ‌ធេង ទ្រង់​ពិត​ជា​សង្គ្រោះ​ខ្ញុំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​និយាយថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​! ព្រះអង្គ​មិន​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ចំពោះ​ចៅហ្វាយ​របស់ទូលបង្គំ​ឡើយ​។ រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​បាន​នាំ​ទូលបង្គំ​តាម​ផ្លូវ​មក​ផ្ទះ​បងប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ”។


ដោយហេតុនេះ សូមឲ្យ​វិសុទ្ធជន​គ្រប់គ្នា​អធិស្ឋាន​ដល់​ព្រះអង្គ ក្នុង​ពេលដែល​អាច​រក​ព្រះអង្គ​ឃើញ​; ទោះបីជា​មាន​ទឹកជំនន់​ធំ​ក៏ដោយ ក៏​វា​នឹង​មិន​ប៉ះ​គេ​ឡើយ​។


ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! សូម​លុប​ការបំពាន​របស់ទូលបង្គំ​ចេញ ស្របតាម​សេចក្ដីមេត្តា​ដ៏បរិបូរ​របស់ព្រះអង្គ​ផង​!


គេ​នឹង​ស្រែកហៅ​យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​គេ​; យើង​នឹង​នៅជាមួយ​គេ​ក្នុង​ទុក្ខវេទនា ក៏​នឹង​រំដោះ​គេ ព្រមទាំង​លើកតម្កើង​គេ​ផង​។


ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។ យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ


ចូរ​ស្វែងរក​ព្រះយេហូវ៉ា​ខណៈដែល​អាច​រក​ព្រះអង្គ​ឃើញ ចូរ​ស្រែកហៅ​ព្រះអង្គ​ខណៈដែល​ព្រះអង្គ​គង់នៅ​ជិត​!


ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ


ដោយ​ស្ថិតនៅក្នុង​ភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវ​ទ្រង់​អធិស្ឋាន​កាន់តែខ្លាំងទ្បើង ហើយ​តំណក់​ញើស​របស់​ព្រះអង្គ​ក៏​បាន​ដូចជា​តំណក់​ឈាម​ធំៗ​ស្រក់ចុះ​លើ​ដី​។


ដ្បិត​ព្រះអង្គ​មានបន្ទូលថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ស្ដាប់​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក”។ មើល៍! ឥឡូវនេះ​ជា​វេលា​នៃ​ការសន្ដោស​; មើល៍! ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​។


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។


កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម