Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:26 - ព្រះគម្ពីរខ្មែរសាកល

26 មើល៍! គាត់​កំពុង​និយាយ​ដោយ​បើកចំហ ហើយ​គេ​មិន​ថា​អ្វី​ឲ្យ​គាត់​សោះ​។ ប្រហែល​ពួក​មេគ្រប់គ្រង​បាន​ដឹង​ពិតប្រាកដ​ថា អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 មើល៍​ គាត់​និយាយ​ដោយ​បើក​ចំហ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ថា​អ្វី​ឲ្យ​គាត់​សោះ​ ប្រហែល​ជា​ពួក​មេ​ដឹកនាំ​បាន​ដឹង​ថា​ អ្នក​នេះ​ជា​ព្រះគ្រិស្ដ​ពិត​ប្រាកដ​មែន​ទេ​ដឹង?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 មើល៍! លោក​និយាយ​ដោយ​ចំហ តែ​គ្មាន​អ្នក​ណា​ថា​អ្វី​សោះ តើ​ពួក​នាម៉ឺន​ពិត​ជា​យល់​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ? អ្នក​ដឹក​នាំ​របស់​យើង​ប្រហែល​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះ‌គ្រិស្ត*​ទេ​ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ហើយ​មើល គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ឥឡូវ​នេះ គាត់​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​គាត់​ដូច្នេះ?។ ប្រហែល​អ្នក​ដឹក​នាំ​របស់​យើង​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​អាល់ម៉ា‌ហ្សៀស​ទេ​ដឹង

សូមមើលជំពូក ចម្លង




យ៉ូហាន 7:26
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។


គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។


ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។


បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក


រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


មាន​បុរស​ម្នាក់​ក្នុង​ពួកផារិស៊ី ឈ្មោះ​នីកូដេម ជា​មេគ្រប់គ្រង​នៃ​ជនជាតិយូដា​។


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


មាន​អ្នក​យេរូសាឡិម​ខ្លះ​និយាយថា​៖ “តើ​មិនមែន​ជា​អ្នកនេះ​ទេ​ឬ ដែល​គេ​ចង់​សម្លាប់​?


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។


ក្នុង​ពួក​មេគ្រប់គ្រង ឬ​ពួកផារិស៊ី គ្មាន​អ្នកណា​ជឿលើ​អ្នកនោះ​ទេ មែនទេ​?


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ


ថែមទាំង​មាន​បងប្អូន​ភាគច្រើន​បាន​ជឿទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយសារតែ​ការជាប់ឃុំឃាំង​របស់ខ្ញុំ ហើយ​ប្រកាស​ព្រះបន្ទូល​កាន់តែ​ក្លាហាន​ឡើង​ឥតភ័យខ្លាច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម