សុភាសិត 15:8 - ព្រះគម្ពីរខ្មែរសាកល8 យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។ សូមមើលជំពូកអាល់គីតាប8 អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។ សូមមើលជំពូក |
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។